គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ខេត្តកំពង់ចាម បន្តទទួល អំណោយ ជា សម្ភារ និង ថវិកា ពី សប្បុរសជន

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩   និង ឯកឧត្ដម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្ត  រួមនឹង អភិបាល រង ខេត្ត  នាព្រឹក ថ្ងៃ ទី ៩១២ ខែមេសា  ឆ្នាំ ២០២១ នេះ  បាន អញ្ជើញ ទទួល អំណោយ ជា សម្ភារ  និង ថវិកា  ពី  សប្បុរសជន នានា  ដែល បានចូលរួម ជាមួយ រាជរដ្ឋាភិបាល  ដេីម្បី  ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩   ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា    ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ  ។

គួរ បញ្ជាក់ ថា  ក្នុង ពិធី ប្រគល់  និងទទួល អំណោយ នេះ    លោក  ម៉ៅ  ហ៊ួរ  និង លោកស្រី  បានជួយឧបត្ថម្ភ  ថវិកា ២លានរៀល  មីម៉ាម៉ា  ចំនួន ២០កេស ធំ  ទឹក បរិសុទ្ធ  ១០០ កេស  និង ទឹក ផ្លែឈើ  ចំនួន ២០កេស  .  លោក  នៅ  សារី  ម្ចាស់ ក្រុមហ៊ុន  រ៉ាកាននាហ្គា (ខេមបូឌា )  ឯ .ក  ឧបត្ថម្ភ   ម៉ាស  ចំនួន ២៥០០០ ម៉ាស  និង ទឹក បរិសុទ្ធ  ១០កេស  .  ដោយឡែក លោក  ស្លេះពុន  យ៉ាម៉ីន  និង លោកស្រី   បាន ខិតខំ  កៀងគរ រក ជំនួយ  ដើម្បី  យកមក ចែកជូនប្រជាពលរដ្ឋ  ក្នុង ក្រុងកំពង់ចាម  ចំនួន ៩០០ គ្រួសារ  ។

ឆ្លៀត ក្នុង ឱកាសនោះដែរ  ឯកឧត្តម  អ៊ុន ចាន់ដា  ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩   បាន ថ្លែងអំណរគុណ  និង ជូនពរ ដល់  ម្ចាស់ ក្រុមហ៊ុន  សប្បុរសជន          ដែល បាន  គាំទ្រ  ឧបត្ថម្ភ  ជា សម្ភារ  និង ថវិកា   ជូន ដល់គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាក  និង ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក  ក៏ដូចជា  អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ  ដែល កំពុង  ធ្វើចត្តាឡីស័ក  ផង ដែរ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *