ព្រះវិហារៈលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការចុះបង្ក្រាបទីតាំង ចំនួន៣កន្លែងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលបានល្មើសទៅនិងសរាចរណែ នាំរបស់រាជរដ្ឋាភិបាល។ទីតាំង ទាំងបីនោះរួមមាន៖
១ កន្លែងលេងល្បែងស៊ីសង
២ កន្លែងលក់កន្ទុយលេខ(មេឆ្នោត)
៣ កន្លែង KTV ល្មើសនិងវិធានការរបស់ក្រសួងសុខាភិបាលព្រមទាំងបានគម្រាមកំហែងបុគ្គលិកអោយបំពេញការងារបន្ថែមទៀត
លោក វុធ សាវី ព្រះរាជអាជ្ញារងបានអោយដឹងថា៖ការចុះធ្វើការបង្ក្រាបទីតាំងទាំង៣កន្លែងនេះដោយ សារតែពួកគាត់មិន បានគោរពតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខខាភិបាល ក្នុងការផ្អាកមិនអោយមានការជួបជុំរឺប្រមូលផ្តុំគ្នា។ស្របពេលដែលរដ្ឋាភិបាលកំពុងតែមមាញឹកជាមួយ និងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតនៅពេលនេះ ដូចច្នេះហើយលោកត្រូវតែពង្រឹង ច្បាប់ ដើម្បីកុំអោយមានការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះផងនិងដើម្បីផលប្រយោជន៍ រួមរបស់ប្រជាជនយើងផង។
គួរបញ្ជាក់ផងដែរថាក្នុងប្រតិបត្តការណ៍បង្ក្រាបនេះក៏បានឃាត់ខ្លួនមនុស្សចំនួន២៤នាក់ព្រមទាំងសម្ភារៈមួយចំនួនទៀតយកទៅសាកសួរនៅនៅកងរាជអាវុធហត្ថខេត្តព្រះវិហារដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕អត្ថបទ សេង ពិសិដ្ឋ