រដ្ឋបាលស្រុកកៀនស្វាយនាំបុរសម្នាក់មានជំងឺកូវីដ-១៩ទៅពេទ្យជ័យជំនះនិងអ្នកពាក់ព័ន្ធ៣នាក់ ធ្វើចត្តាឡីស័ក

 

កណ្តាល ៖ លោកអភិបាលស្រុក បានដឹកនាំក្រុមការងារអាជ្ញាធរ ក្រុមគ្រូពេទ្យ បានចុះមកយក ឈ្មោះ ស្រី វឌ្ឍនៈ (ហៅគ្រូម៉ៅ)ភេទប្រុស អាយុ ៥៥ឆ្នាំ (ខ្មែរ)មានទីលំនៅភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល យកទៅព្យាបាលនៅមន្ទីពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃ អាទិត្យទី ១១ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹកពាក់ព័ន្ធជំងឺកូវីដ-១៩៕

មន្ត្រីរដ្ឋបាលស្រុកកៀនស្វាយបានឱ្យដឹងថា អ្នកពាក់ព័ន្ធ៣នាក់ទៀតរួមមាន ១-ឈ្មោះ ឆាយ ស្រីនាង ភេទស្រី អាយុ ៤៨ឆ្នាំ (ខ្មែរ) ត្រូវជាប្រពន្ធ,២-ឈ្មោះ ស្រី ភានគុណ ភេទស្រី អាយុ ១៤ ឆ្នាំ (ខ្មែរ) ត្រូវជាកូន និង៣-ឈ្មោះ យឹម សារឿន ភេទស្រី អាយុ ៧៣ ឆ្នាំ (ខ្មែរ) ត្រូវជាម្តាយក្មេក បានយកមកធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាគគីរ រួចហើយ៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *