សមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា ប្រចាំទឹសយោធភូមិភាគទី៤ ចុះ ត្រួតពិនិត្យ មើលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីត១៩ ជូនដល់សមាជិកសមាគមអតីតយុទ្ធជនស្រុកជាំក្សាន្ត

ព្រះវិហារៈ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម  ឧត្តមសេនីយ៍ ឯក  ង៉ែត  ចាន់ថុន  នាយរងសេនាធិការចំរុះ និងជា  សមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា  ឯកឧត្ដម  ឧត្តមសេនីយ៍ទោ  លៀង  ឡេង  មេបញ្ជាការរង យោធភូមិភាគ ទី៤  ប្រចាំទិសខេត្តព្រះវិហារ  និង  ឯកឧត្តម  ឧត្តមសេនីយ៍ ទោ  ច័ន្ទ  សុភ័ក្រ្តា  មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ  និងជា  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ  អមដំណើរដោយអាជ្ញាធរ ស្រុកជាំក្សាន្ត  ប្រធាន កិត្តិយសសមាគមស្រុក  រួមនិងប្រធាន/អនុប្រធានសាខាស្រុក  បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យ មើលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីត១៩  ជូនដល់សមាជិកសមាគមអតីតយុទ្ធជន កម្ពុជាស្រុកជាំក្សាន្ត។

នាឱកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត  ចាន់ថុន  សមាជិកគណអចិន្ត្រៃយ៍សមាគមន៍ អតីតយុទ្ធជនកម្ពុជាមានប្រសាសន៍ថា៖ដោយមានឯកឧត្តម ច័ន្ទ សុភ័ក្រ្តា ប្រធានសមាគមអតីត យុទ្ធកម្ពុជាខេត្តព្រះវិហារ ជាអ្នកមើលការខុសត្រូវហើយ ពេលនេះ ឯកឧត្តមគ្រាន់តែមកលើក ទឹកចិត្តបន្ថែម បន្ទាប់ពីទទួលបាននូវការបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និជាប្រធានសមាគមអតីតយុទ្ធកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំរុញឱ្យប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ជាពិសេសអតីតយុទ្ធជនតែម្តង ដែលសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរខ្វល់ខ្វាយចំពោះអតីយុទ្ធជនយើងគ្រប់គ្នា ។ លើសពីនេះ គ្រាន់តែឮដំណឹងថា មានបញ្ហាកូវីដ-១៩ ភ្លាម សម្តេចបានមានប្រសាសន៍ថា ធ្វើយ៉ាងណា ត្រូវរកថ្នាំដោយទាក់ទងខាងសុខាភិបាល ដើម្បីដោះស្រាយបញ្ហានេះឱ្យទាន់ពេលវេលា ។

ឯកឧត្តមបានបន្តទៀតថា៖វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការមកទទួលនូវវ៉ាក់ សាំងបង្ការជំងឺកូវីដ ១៩ ដោយសារអតីតយុទ្ធជន ជាកងកម្លាំងប្រដាប់អាវុធ ដែលចូលនិវត្តន៍ ហើយអ្នកខ្លះបានបាត់បង់សមត្ថភាព ខ្លះពិការដៃ ជើង ភ្នែក និងរងរបួស ហើយខ្លះទៀត គ្រួសារពលី និងមរណៈ ដែលសុទ្ធតែជាការចាំបាច់ ត្រូវដោះស្រាយអទ្ធិភាពជូនទៅដល់អតីតយុវជនយើងតែម្តង ។ ដូច្នេះ នៅថ្ងៃនេះ ឯកឧត្តម ក៏បានដឹកនាំក្រុមការងារ ដើម្បីពាំនាំនូវការ នឹករលឹកសាកសួរសុខទុក្ខ ពីសម្តេចប្រធាន សម្ដេច ពិជ័យអនុប្រធាន ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមន៍ ជូនដល់បងប្អូនទាំងអស់គ្នា ដោយសម្តេចក៏បានជូនពរដល់អតីតយុទ្ធជនទាំងអស់ សូមឱ្យមានសុខ ភាពល្អ កម្លាំងមាំមួន និង អាយុវែងតរៀងទៅ ។ក្នុងនោះដែរ  ឯកឧត្ដម  ឧត្តមសេនីយ៍ ឯក  ង៉ែត  ចាន់ថុន  បាននាំយកអំណោយមួយចំនួនជូនដល់  ពេទ្យបង្អែកស្រុកជាំក្សាន្ត  ដែលជាអំណោយ របស់  ឯកឧត្ដម  ទេសរដ្ឋមន្រ្តី  គន់  គីម  អគ្គលេខាធិការ  សមាជិកសមាគមអតីតតុទ្ធជនកម្ពុជា  រួមមាន  ទឹកផ្លែឈើ៥កេស  ទឹកសុទ្ធ ៥កេស  និងថវិកាមួយចំនួនផងដែរ៕ដោយ សេង ពិសិដ្ឋ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *