ភ្លើងឆេះផ្ទះ២ខ្នងបណ្តាលមកពីអុចទៀនធូបថ្ងៃសីលនៅស្រុកកៀនស្វាយ

កណ្តាល ៖ មានករណីអគ្គីភ័យឆេះផ្ទះពលរដ្ឋ២ខ្នងកើតឡើងនាថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី នៅចំណុច ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលមកពីអុចទៀនធូបថ្ងៃសីល។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះទី១-ឈ្មោះមាស សីថុន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះឆាង ចន្ធូ អាយុ៥១ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ផ្ទះដែលឆេះ១ខ្នង ធ្វើអំពីឈើ ថ្មក្រោម ជញ្ជាំងឈើ ដំបូលប្រក់គ្បឿង ក្រាលក្តារទទឹង៩ម៉ែត្រ មានបណ្តោយ១២ម៉ែត្រឆេះអស់ទាំងស្រុង សម្ភារៈខូចខាតនិងទ្រព្យសម្បត្តិអស់ជាង១៥មឺនដុល្លារ។

ចំពោះផ្ទះទី២ ផ្ទះឈើ ជញ្ជាំងឈើ ប្រក់ក្បឿងមាន ទទឹង៥,៤ម៉ែត្រ បណ្តោយ៩ម៉ែត្រ  មានម្ចាស់ឈ្មោះស៊ុន ចន្ធូ ភេទស្រីអាយុ៥៣ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល ឆេះអស់ជញ្ចាំងមួយចំហៀង ។

ក្រោយទទួលព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍ប៉ុស្ត៍រដ្ឋបាលដីឥដ្ឋសហការជាមួយកម្លាំងស្រុក អាជ្ញាធរ ប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុភ្លាម ,ប៉ុន្តែផ្ទះត្រូវបានឆាបឆេះអស់ មុនសមត្ថកិច្ចចុះមកដល់និងសុំអន្តរាគមន៍ពីលោកអធិការ យករថយន្តពន្លត់អគ្គីភ័យ ស្រុកកៀនស្វាយបានអន្តរាគមន៍ចុះពន្លត់បានផ្ទះមួយខ្នង និងមានអន្តរាគមន៍រថយន្តបង្ការពន្លត់ អគ្គីភ័យខេត្តកណ្តាលពីរគ្រឿងទៀតបានមកជួយពន្លត់ដោយប្រើប្រាស់រថយន្ត៣គ្រឿង ទឹកអស់ចំនួន០៥រថយន្តនិងឡានទឹកតូច១ឡាន ទៀតទើបរលត់ជាស្ថាពរ១០០ភាគរយ។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចថា ករណីនេះបណ្តាលមកពីអុចទៀនធូបថ្ងៃសីល៕ដោយ ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *