ស្នងការនគរបាលខេត្តបាត់ដំបងបានដឹកនាំ ក្រុមក្រឡាហោមមនុស្សធម៌ ចុះសួរសុខទុក្ខនិង យកអំណោយ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ យកទៅចែកជូន កងកម្លាំងវរសេនាតូចការពារព្រំដែនជើងគោក4អង្គភាព

ខេត្តបាត់ដំបង៖នៅថ្ងៃទី 10 ខែមេសាឆ្នាំ 2021ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយមាន ការណែនាំពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ឯកឧត្តម ច័ន្ទសុផលអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនឹងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ ដឹកជញ្ជូន និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌ ព្រមទាំង ឯកឧត្តម ឧត្តមសេនីយទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានដឹកនាំ ក្រុមក្រឡាហោមមនុស្សធម៌ ចុះសួរសុខទុក្ខនិង យកអំណោយ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ យកទៅចែកជូន កងកម្លាំងវរសេនាតូចការពារព្រំដែនជើងគោក4អង្គភាព ” លេខ310- 823- 817-819 ” នៅស្រុកសំឡូត ខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ក៏បានបាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើរសួរសុខទុក ពីសំណាក់សម្តេចក្រឡាំហោម ស ខេង ជូនចំពោះ កងកម្លាំងវរសេនាតូចការពារព្រំដែនជើងគោកទាំងអស់ និងបានផ្តាំផ្ញើរអោយ កងកម្លាំងទាំងអស់ត្រូវរក្សាអនាម័យអោយបានជាប់ជានិច្ច ជាពិសេសត្រូវអនុវត្តន៍តាមវិធានការ ៣កុំនិង៣ការពារ ដែលក្រសួងសុខាភិបាលបានណែនាំដើម្បីជាសវាងនូវការ រីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

ក្នុងនោះផងដែលមានចែកអង្ករ8តោន មី 200កេស ទឹកសុទ្ធ 200កេស ត្រីខ 100កេស ទឹកក្រូច 80កេស ទឹកស៊ីអ៊ីវទឹកត្រី 160យួរ និងថវិកា20លានរៀលផងដែរ៕ឈុន ខែម

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *