ស្នងការដ្ឋាននគរបាលខេត្តបានបញ្ចេញរថយន្តពន្លត់អគ្គីភយ័ជាច្រើនគ្រឿងក្នុងយុទ្ធានាការផ្សព្វផ្សាយស្តីពីការទប់ស្កាត់គ្រោះអគ្គីភ័យនៅរដូវប្រាំងគ្រាដែលពិធីបុណ្យចូលឆ្នាំនិងផ្សព្វផ្សាយស្ដីពីវិធានការ 3 ដើម្បីការពាររបស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជំងឺកូវីដ19

ខេត្តកំពង់ឆ្នាំង៖ស្នងការដ្ឋាននគរបាលខេត្តបានបញ្ចេញរថយន្តពន្លត់អគ្គីភយ័ជាច្រើនគ្រឿងក្នុងយុទ្ធានាការផ្សព្វផ្សាយស្តីពីការទប់ស្កាត់គ្រោះអគ្គីភ័យនៅរដូវប្រាំងគ្រាដែលពិធីបុណ្យចូលឆ្នាំនិងផ្សព្វផ្សាយស្ដីពីវិធានការ 3 ដើម្បីការពាររបស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជំងឺកូវីដ19  ។

ដើម្បីបង្ការនិងទប់ស្កាត់គ្រោះអគ្គីភ័យដែលបានកើតឡើងដោយយថាហេតុ នៅក្នុងក្នុងរដូវប្រាំងខាងមុខពេលនេះស្នងការដ្ឋាននគរបាលខេត្តបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងព្រមទាំងបានដាក់ឧគ្ឃោសនស័ព្ទបំពងសំឡេងនិងបានធ្វើការ ពញ្ញាក់ ស្មារតីដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នចំពោះករណី គ្រោះអគ្គីភ័យ ។

ក្បួនរថយន្តពន្លត់អគ្គីភ័យត្រូវបានគេមើលឃើញគ្រាដែលបានបើកចេញ ពញ្ញាក់ ស្មារតី បងប្អូនប្រជាពលរដ្ឋនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី 10 ខែមេសា ឆ្នាំ 2021 នៅក្នុង ភូមិ.ឃុំ.សង្កាត់ជុំវិញ ក្រុងកំពង់ឆ្នាំងផងដែរ ។

លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការងទទួលបន្ទុក បន្លត់បង្ការនិងទប់ស្កាត់គ្រោះអគ្គីភ័យ លោកឧត្តមសេនីយ៍ត្រី លុយឌីណា បានបញ្ជាក់អោយដឹងថាដោយអនុវត្តតាមវិធានការស្តីពីការទប់ស្កាត់គ្រោះអគ្គីភ័យតាម ការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត នៅព្រឹកនេះបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យចំនួន 7 គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តហើយបានចេញធ្វើការផ្សព្វផ្សាយស្តីពីវិធានការទប់ស្កាត់គ្រោះអគ្គីភ័យក្នុងរដូវប្រាំង   ក៏ដូចជាក្នុងរដូវបុណ្យចូលឆ្នាំ ថ្ម៉ីប្រពៃណីជាតិដែលនិងមកដល់ខាងមុខនេះ ។

ហើយព្រមគ្នានេះក៏បានផ្សព្វផ្សាយពីការចូលរួមទប់ការពារនិងទប់ស្កាត់ការ រីករាលដាលជម្ងឺ កូវីត19 ទូទាំងខេត្តកំពង់ឆ្នាំងផងដែរ ។

នៅតាមរថយន្តពន្លត់អគ្គីភ័យនេះផងដែរសម្លេងឧគ្ឃោសនៈស័ព្ទ ក៍បានបន្លើឡើងនៅពាក្យណែនាំដល់បងប្អូនឲ្យមានការប្រុងប្រយ័ត្នចំពោះការដុតភ្លើងធូបទៀន ការចំអិនអាហារមុនការចាកចេញទៅខាងក្រៅផ្ទះ ត្រូវពន្លត់ឲ្យបានរលត់អោយអស់បានត្រឹមត្រូវ នូវធូបទៀននិងត្រូវបិទចរន្តអគ្គិសនីមុនពេលចាកចេញពីផ្ទះជាមួយគ្នានេះផងដែរ ត្រូវធ្វើការដោះឡូដូរខ្សែភ្លើងចាស់ៗចេញដែលងាយនឹងធ្វើឱ្យបង្កជាអគ្គីភ័យកើតឡើង ។

នៅក្នុងនោះផងដែរក៏បានណែនាំដល់ប្រជាពលរដ្ឋអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលស្ដីពី 3 ការពារ 3 គុំដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19៕ដោយ អ្នកស្រី សានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *