បើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តពាក់ស្លាកលេខន.បបុកស្លាប់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយរវាងរថយន្តនិងម៉ូតូបង្កឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុគួរឲ្យសង្វេក។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទៅរសៀលថ្ងៃទី១០ខែមេសាឆ្នាំ២០២១នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៣០/១៣១ ស្ថិតក្នុងភូមិ ស្វាយតឿ  សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖រថយន្ដបង្ក ម៉ាក CAMRY ពណ៌ ស ពាក់ផ្លាកលេខ នគរបាល2.1463 បើកបរពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗបាត់ស្រម៉ោលបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ។ រថយន្ដខូចខាតធ្ងន់ ។

ប្រភពបន្តទៀតថា៖មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូម៉ាក្ស១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង ១J ១៤៦៣ បើកបរដោយឈ្មោះជា សុភាស់មុន្នីរ័ត្ន ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរកម្មកររោងចក្រ រស់នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង បើកបរឆ្លងផ្លូវពីជើងទៅត្បូង ពាក់មួកសុវត្ថិភាពស្របពេលនោះក៏មានរថយន្ត១គ្រឿងពាក់ស្លាកលេខន.បបើកពីទិសខាងលិចទៅកើតយ៉ាងលឿនក៏បុកម៉ូតូជនរងគ្រោះចំពាក់កណ្តាលម៉ូតូលាន់ដូចរន្ទះប៉ើងទាំងម៉ូតូខ្ទាតទៅដល់របងផ្ទះអ្នកស្រុកចម្ងាយជិត២០ម៉ែត្ររីឯជនរងគ្រោះផ្លោងឡើងលើធ្លាក់មកបោកក្បាលនិងថ្នល់បែកក្បាលធ្ងន់ធ្ងរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុញាក់សាច់ចំណែកម៉ូតូខូចខាតធ្ងន់។

ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួចយកមធ្យោបាយរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងរង់ចាំដោះស្រាយនៅពេលក្រោយ។

ចំណែកសពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ។

សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុ អ្នកបើកបរម៉ូតូឆ្លងផ្លូវពីជើងទៅត្បូងមិនគោរពសិទ្ធិអាទិភាព។រីឯអត្តសញ្ញាណអ្នកបើកបររថយន្តបង្កមានអ្នកសុំមិនបញ្ចេញឈ្មោះបង្ហើបឲ្យដឹងថា គឺជាមន្ត្រីនគបាលខេត្តស្វាយរៀង៕ដោយ សាយ ហ្គន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *