ចុះបិទទីតាំងភោជនីយដ្ឋានយីហោ«ស្រីពេជ្រម្លប់ស្វាយ»និងនាំមនុស្ស៩នាក់ធ្វើចត្តាឡីស័ក

កណ្តាល៖លោកស្នងការប៉ូលិសខេត្តកណ្តាលបានដឹកនាំកម្លាំងចុះបិទទីតាំងភោជនីយដ្ឋានមួយកន្លែងយីហោ« ស្រីពេជ្រ ម្លប់ស្វាយ» ស្ថិតនៅភូមិសា្វយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នារសៀលថ្ងៃសៅរ៍ទី១០ ខែមេសា ឆ្នាំ២០២១នេះ ដែលបានបំពានបម្រាមមៃការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយបញ្ជូនមនុស្ស៩នាក់ទៅធ្វើចត្តាឡីស័ក។

លោកឧត្តមសនីយ៍ទោ ឈឿន សុចិត្ត ស្នងការប៉ូលិសខេត្តកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធ ចុះបិទទីតាំងភោជនីយដ្ឋានមួយកន្លែងយីហោ« ស្រីពេជ្រ ម្លប់ស្វាយ» ស្ថិតនៅភូមិសា្វយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ បន្ទាប់ពីពិនិត្យឃើញថា ភោជនីយដ្ឋានយីហោ «ស្រីពេជ្រ ម្លប់ស្វាយ» បានលួចលាក់បើកអាជីវកម្មបំពាន សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទភោជនីយដ្ឋានជាបណ្តោះអាសន្ន ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនម្ចាស់ហាងនិងបុគ្គលិក៩នាក់ (ស្រី០៧នាក់) យកទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដាច់ដោយឡែកដែលរដ្ឋបាលស្រុកស្អាង និង សមត្ថកិច្ចបានរៀបចំនាពេលកន្លងមក ៕ដោយ ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *