លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំង កងរាជអាវុធហត្ថខេត្តធ្វើការបង្ក្រាបទីតាំងល្បែងភ្នាល់តាមអនឡាញជល់មាន់ និងប្រដាល់ Live តាមទូរទស្សន៍កណ្តាលក្រុងព្រះវិហារ

ព្រះវិហារ៖ ទីតាំង ល្បែងភ្នាល់តាមអនឡាញ ជល់មាន់ និងប្រដាល់ Live តាមទូរទស្សន៍ មួយកន្លែងស្ថិតនៅចំណុចភូមិនំបញ្ចុក ហៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំង កងរាជអាវុធហត្ថខេត្តធ្វើការបង្ក្រាប នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។

លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងថា ដោយមានការសម្របសម្រួល និងណែនាំពីលោកទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃនេះ លោកបានដឹកនាំកម្លាំងអាវុធហត្ថខេត្តព្រះវិហារ បានចុះប្រតិបត្តិការបង្រ្កាប ទីតាំងល្បែងស៊ីសងភ្នាល់ ប្រដាល់ និងមាន់ជល់តាមអនឡាញមួយកន្លែងនៅចំណុចទីតាំងខាងលើ។

ក្នុងការចុះបង្ក្រាបនោះដែរកម្លាំងបានឃាត់ខ្លួនមនុស្សបានចំនួន១០នាក់ និង ប្រហែល ៥០នាក់ទៀតរត់គេចខ្លួន ព្រមទាំងដកហូតវត្ថុតាងរថយន្ត៣គ្រឿង និងម៉ូតូចំនួន៣០គ្រឿង ថែមទៀតផង។

លោកថា ការចុះបង្រ្កាបនេះ គឺដោយសារពួកគាត់មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងីកូវីដ១៩នេះ។

លោក វុធ សាវី បានថ្លែងទៀតថា ចំពោះវត្ថុតាង និងអ្នកដែលពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕SPS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *