បុរសចិនម្នាក់ស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត

កណ្តាល៖មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូនិងរថយន្តបណ្ដាលឱ្យបុរសជាជនជាតិចិនម្នាក់ស្លាប់កើតហេតុនៅថ្ងៃសុក្រទី០៩ ខែមេសាឆ្នាំ២០២១ វេលាម៉ោង៧និង២០  នាទីយប់ត្រង់ចំណុចខាងមុខផ្ទះលោក អាយ ត្រាវ លើផ្លូវ21A ស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHONDA WAVE R ពណ៌ក្រហម ពាក់ស្លាកលេខ ឃ0894 ភព1 (ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូមានឈ្មោះ TAN WEI ភេទប្រុស អាយុ៥១ ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។

លុះដល់ចំណុចខាងលើក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក WULING ពណ៌ទឹក ពាក់ស្លាកលេខភ្នំពេញ 2AF-6740 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ រថយន្តបើកក្នុងទិសដៅពីត្បូងទៅជើង បញ្រ្ចាស់ទិសគ្នាបណ្តាលឱ្យ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុត្រូវបានប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក បណ្ដោះ អាសន្ន នៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បី ចាត់ការ តាមនីតិវិធី។មូលហេតុមកពី អ្នកបើកម៉ូតូបើកចូលចំណែកផ្លូវរបស់រថយន្ត ៕ដោយ ភា វុន

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *