នាយឧត្តមសេនីយ គន់ គីម ជួបសំណេះសំណាល ជាមួយអតីតយុទ្ធជនក្នុងពេលចាក់ថ្នាំបាក់សាំងការពារកូវីត19

ខេត្តកំពង់ឆ្នាំង :ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម  ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី ១ នៃគណៈកម្មការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ឋជនកម្ពុជា  មានប្រសាសន៍ថា វ៉ាក់សាំងដែលត្រូវបានចាក់ជូនបងប្អូននៅពេលនេះ គឺដើម្បីការពារអាយុជីវិតបងប្អូនឲ្យរួចផុតពីការរីករាលដាលឆ្លងនៃជំងឺកូវីដ19  ។

មានប្រសាសបែបនេះ    នៅក្នុងឱកាសអញ្ជើញ ចុះសាកសួរសុខទុក្ខ និងពិនិត្យការចាក់ វ៉ាក់សាំង ជូនដល់បងប្អូនអតីតយុទ្ធជននៅ មន្ទីរពេទ្យបង្អែកខេត្ត កំពង់ឆ្នាំង និងតាម មណ្ឌលសុខភាព មួយចំនួនក្នុងខេត្តនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី 10 ខែមេសាឆ្នាំ 2021 ។

ឯកឧត្តមបានបន្តអោយដឹងទៀតថា បងប្អូនដែលបានមកចាក់ថ្នាំនៅពេលនេះ ជាកាយវិកាយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលគិតពីសុខទុករបស់ជានិច្ចនិងមិនដែលទុកបងប្អូនចោលនោះឡើយ។

ឯកឧត្តមបានបញ្ជាក់ទៀតថានៅពេលបងប្អូនត្រឡប់ទៅវិញត្រូវប្រាប់តៗគ្នាទៅដល់បងប្អូនអតីតយុទ្ធជនដែលមិនទាន់បានចាក់ សូមអោយពួកគាត់ រួសរាន់ មកចាក់ឲ្យទាន់ពេលវេលាព្រោះថា ការចាក់ថ្នាំមានរយៈពេលតែ 2 ថ្ងៃប៉ុណ្ណោះគឺថ្ងៃទី 10 និងថ្ងៃទី 11 ខែមេសា ។

ចុងក្រោយឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនអតីតយុទ្ធជនដែលបានទទួលការចាក់វ៉ាក់សាំងការពាររួចហើយ ត្រូវអនុវត្តន៍កាតាមសេចក្តីណែនាំរបស់ក្រុមគ្រូពេទ្យពេទ្យ ដូចជាការតមគ្រឿងស្រវឹង តមហឹរ នឹងធ្វើការធ្ងន់ជាដើម។

បើយោងតាមការអោយដឹងពីឧត្តមសេនីយ៍ឯក ធន ធឿន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាការចាក់វ៉ាក់សាំងការពារកូវីត19 ជូនដលើអតីតយុទ្ធជនកម្ពុជាទូទាំងខេត្តនៅពេលនេះគឺមានចំនួន 2949 នាក់ ដែលចែកចេញជា 13 ទីតាំង ផ្សេងៗហើយនឹងត្រូវ ចាក់ឱ្យអស់ក្នុងរយះត្រឹមតែរយះពេល2  ថ្ងៃគឺថ្ងៃទី 10 និងថ្ងៃទី 11 ខែមេសា 2021នេះអោយអស់។

 

ដោយឡែក សម្រាប់ទីតាំងព្រឹកនេះមាននៅមណ្ឌលសុខភាពឃុំពង្រ  គឺមាន អតីត យុទ្ឋជន និង ភរិយា សរុប ចំនួន202 នាក់ មកពី 5ឃុំ គឺឃុំពង្រ ឃុំស្វាយជ្រុំ ឃុំបន្ទាយព្រាល  ឃុំប្រស្នឹប និងឃុំក្រាំងលាវផងដែរ ៕លោកស្រីសានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *