ខេត្តពោធិសាត់ៈអ្នកបើកបរការណូតដែលរងគ្រោះថ្នាក់ប៉ះគ្មាមួយប្រ៉ាវជាមួយក្រុមជនល្មើសក្នុងបេសកម្មបង្ក្រាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបឥឡូវបានស្លាប់ហើយនៅព្រឹកថ្ងៃទី៩មេសា២០២១ម្សិលមិញនៅវេលាម៉ោង៦ព្រឹកក្នុងមន្ទីពេទ្យឯក្រុងភ្នំពេញ ។
នេះបើតាមការអោយដឹងពីនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់នៅវេលាម៉ោង២និង០០នាទីថ្ងៃទី១០មេសា២០២១ ។
សូមបញ្ជាក់ថាគ្រោះថ្នាក់បណ្តាលអោយអ្នកបើកបរការណូតម្នាក់រងរបួសនៅពេលចេញបេសកម្មល្បាតការពារកន្លែងអភិរក្សជលផលអតីតឡូនេសាទលេខ៦បានជួបគ្រោះថ្នាក់នៅវេលាម៉ោង៩និង៤០នាទីនៅយប់ថ្ងៃទី៧មេសា២០២១ចំណុចកន្លែងអភិរក្សខាងលើស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀងខេត្តពោធិសាត់ ។ជនរងគ្រោះមានឈ្មោះ ឡេងពេជ្រ អាយុ៣៧ឆ្នាំរសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានឪពុកម្តាយសាចញ្ញាតិបង ប្អូនដឹកយមមកលំនៅឋានតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ។
នាយខណ្ឌ័រដ្ឋបាលបានអោយដឹងថាពេលនេះក្រុមជនសង្សយ័ដែលប្រព្រិត្តបទល្មើសត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះកុំពង់បើកការស្រាវបន្ទាន់និងកំណត់មុខសញ្ញាបានជនជាតិវៀតណាមដែលស្នាក់នៅ ភូមិទី៧ឃុំចុងឃ្នាស់ស្រុកនិងខេត្តសៀមរាប ៕លោកស្រីសានផល្លា