កំពង់ស្ពឺៈ លោក ឧត្ដមសេនីយ៍ទោ សម សា មួន ស្នងការ នគរបាល ខេត្ដកំពង់ស្ពឺ បាន បញ្ជាក់ ថា បុគ្គល ម្នាក់ ឈ្មោះ ប៉ាន់ សុ ភី ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅ ឃុំ ពោធិ៍ ចំរើន ស្រុក ប សេដ្ឋ ខេត្ដកំពង់ស្ពឺ មុខរបរ អ្នក ចិញ្ចឹម ជ្រូក ដែល ជា ម្ចាស់ គណនី tik tok
@User 4071311708297 និង ជា ម្ចាស់ គណនី ហ្វេ ស ប៊ុ ក ឈ្មោះ Loc Le ដែល បាន បង្ហោះ ព័ត៌មាន ញុះញង់ ឱ្យ មានការ ជ្រួស ច្របល់ ពិសេស រារាំង ដល់ ការ អនុវត្ដ វិធានការ ការពារ សុ ខុ មា ភាព ពលរដ្ឋ ក្នុង សង្គម ត្រូវ បាន កំលាំង នគរបាល ធ្វើការ ស្រាវជ្រាវ និង ឃាត់ខ្លួន សាកសួរ កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ ចាត់ការ នីតិវិធី បន្ដ ហើយត្រូវបានតុលាការកាត់សេចក្តី សម្រេចឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ស្ពឹនៅព្រឹកថ្ងៃសៅរ៍ទី១០ មេសានេះ ។
ជាក់ស្ដែង បុគ្គល ដែល បាន ប្រើប្រាស់ បណ្ដាញ សង្គម ដើម្បី ធ្វើ សកម្មភាព បង្ហោះ ព័ត៌មាន ចោទប្រកាន់ ដល់ ការ ខិតខំ ប្រឹងប្រែង របស់ រាជរដ្ឋាភិបាល កម្ពុជា ផ្ទុយ ពី ការ ពិត បាន សារភាព ទទួលស្គាល់ ថា ខ្លួន ពិតជា បាន ធ្វើ សកម្មភាព ដូច អ្វី ដែល បាន បង្ហោះ ក្នុង បណ្ដាញ សង្គម tik tok និង ប្រព័ន្ធ បណ្តាញ សង្គម facebook ពិតប្រាកដ មែន ។
ដោយ មាន សំណូមពរ ដ៏ ទទូច ពី ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ពិសេស សម្ដេច តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃ ព្រះរាជាណាចក្រ កម្ពុជា សម្ដេច តេ ជោ បាន ខិតខំ ប្រឹងប្រែង ដើម្បី ទប់ស្កាត់ ការ រីក រាលដាល នៃ ការ ឆ្លង រាលដាល នៃ ជំងឺ កូ វី ដ -១៩ នៅ ទូ ទាំង ប្រទេស តែ បែរជា មាន ជន ទុច្ចរិត មួយ ក្រុម តូច បែរជា យក ការ ទទួល ខុស ត្រូវ របស់ ថ្នាក់ដឹកនាំ អាយុជីវិត មនុស្ស រាប់ លាន នាក់ រាប់សែននាក់ បញ្ហា សុខុមាលភាព សង្គម មក លេងសើច និង ធ្វើការ ញុះញង់ ក្រោម រូបភាព ឧបាយកល ផ្សេង ទៅ វិញ ៕