ប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ នាំយកថវិការនិងសម្ភារប្រគល់ជូនគ្រួសារសព

ព្រះវិហារៈ នៅរសៀលថ្ងៃសុក្រ  ទី០៩ ខែមេសា ឆ្នាំ២០២១ លោក  ឧកញ៉ា  អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានចាត់តាំង សមាជិក សមាជិកា នៃក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា  ស្រុកជ័យសែន ខេត្តព្រះវិហារ ចុះសួសុខទុក និងនាំយក ថវិការនិងសម្ភារប្រគល់ជូនគ្រួសារសព កុមារី មានឈ្មោះចៀន ទឹម អាយុ៦ ឆ្នាំ

ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅ  ដោយសារជម្ងឺ រលាកស្រោមខួក្បាលធ្ងន់ធ្ងូ ដោយក្រុមគ្រូពេទ្យអស់ពីលទ្ធភាពសង្រ្គោះ ស្ថិតនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្នុងដំណើរចុះសួសុខទុកនោះដែរ ក្រុមការងារបានពាំនាំប្រសាសន៍ ផ្ដាំផ្ញើរសួសុខទុក ពីសំណាក់លោក ឧញ្ញា អ៊ុក គឹមសាន្ត ដល់ក្រុមគ្រួសារកុមារីនោះ ហើយអំណោយនាំទៅប្រគល់ជូន គ្រួសារសពនោះ ក្រោមការឧបត្ថមគាំទ្ររបស់ក្រុមការងារយុវជនឃុំ ស្រុក ខេត្ត សម្ភារៈរួមមាន៖  ក្រុមការងារយុវជនបក្សខេត្ត ថវិកាចំនួន  ២,០០០,០០០៛ ក្រុមការងារយុវជន បក្ស ស្រុក និងឃុំធ្មា/ រួមនិគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *