ខេត្តកំពង់ឆ្នាំង: អាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងក្រុមគ្រូពេទ្យ បានធ្វើការចាប់បញ្ជូនខ្លួនអនុប្រធាន ផ្សារអូឬស្សី ម្នាក់នាំយកទៅធ្វើចត្តាឡីសក័ចូលមកខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះផងដែរ អនុប្រធានផ្សារ អូឬស្សីដែលសមត្ថកិច្ចឃាត់ខ្លួនធ្វើចត្តាឡីស័កខាងលើនេះមានឈ្មោះ ឆាយ ធារ៉េន អាយុ៤២ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលបានមកពីភ្នំពេញ ក្នុងតំបន់ហានិភ័យខ្ពស់ ចូលមកក្នុងមូលដ្ឋាន កន្លងមកនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដែលនៅផ្សារអូឫស្សីបាន ផ្ទុះនៅករណីឆ្លងកូវីត19 ខ្លាំង ។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថានៅថ្ងៃទី៨ ខែមេសា២០២១ ម្សិលមិញអាជ្ញាធរខេត្តបានទទួលដំណឹងនេះហើយទើបនៅរសៀលថ្ងៃទី០៩ អាជ្ញាធរខេត្ត និងក្រុម គ្រូពេទ្យ បានមកយកបុរសខាងលើបញ្ជូនតាមរថយន្តរបស់មន្ទីរសុខាភិបាល ទៅធ្វើចត្តាឡីស័ក នៅឯស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានបញ្ជាក់អោយដឹងនៅ វេលាម៉ោង៦ និង២០ នាទីថ្ងៃទី៩មេសា២០២១ថាឈ្មោះ ឆាយ ធារ៉េន ជាអនុប្រធាន ផ្សារអូឬស្សី បុរសរូបនេះ បានយកសំណាកធ្វើតេស្តលើកទី១ ម្តងហើយនៅថ្ងៃទី៦ ខែមរសា ឆ្នាំ២០២១ វេលាម៉ោង៣,០០នៅ វិទ្យាល័យបាក់ទូក គ្រូពេទ្យតម្រូវអោយចត្តាឡីស័កនៅផ្ទះ លទ្ធផលមិនទាន់ ទទួលបាននៅឡើយទេទេ ដើម្បីបញ្ចៀសករណីឆ្លងណាមួយក្នុងសហគមន៍នោះ អាជ្ញាធរនិង ក្រុមគ្រូពេទ្យបានធ្វើការសម្រេចយករូបគាត់ទៅគ្រប់គ្រងនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុសដើម្បីតាមដានស្ថានភាពរបស់គាត់បន្តទៀតនិងងាយស្រួលយកសំណាក់បន្តទៀត។លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានធ្វើការអំពាវនាវទៅដល់បងប្អូនបនរជាពលរដ្ឋទាំងអស់ ដែលមានបងប្អូនសាច់ ញាតិនៅខេត្តកំពង់ឆ្នាំង សូមកុំវិលត្រឡប់ចូលមកក្នុងទឹកដីខេត្តអោយសោះ បើមិនដូច្នោះទេអាជ្ញាធរ និងក្រុមគ្រូពេទ្យ និងចាប់បញ្ជូនយកទៅធ្វើចត្តាឡីស័កទាំងអស់ ហើយនេះគឺជាវិធានការការពារ ទប់ស្កាត់ករណីរីករាលដាលឆ្លងនៅកូវីដ-១០នៅក្នុងសហគមន៍ផងដែរ៕អ្នកសនរីសានផល្លា