អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យគោលដៅសំខាន់ៗបិទការធ្វើដំណើរឆ្លងខេត្តដែលជាប់ព្រំប្រទល់

(កំពង់ធំ): នាថ្ងៃទី ០៩ ខែមេសាឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង សហការី អញ្ជើញចុះត្រួតពិនិត្យគោលដៅចរាចរណ៍បិទការ ធ្វើដំណើរឆ្លងខេត្ត តាមក្រុងស្រុកដែលមានព្រំ ប្រទល់ ជាប់នឹង  ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ តាមសេចក្ដីសម្រេចលេខ ៤៤ ស.ស.រ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ ការធ្វើដំណើរ និងការបិទ រមណីយ ដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះ អាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ធំបានធ្វើការប្រជុំដាក់ផែនការណែនាំភ្លាមៗ ដោយអនុវត្តជាធរមានចំពោះ សេចក្តីសម្រេចនេះ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្រ្តនៃខេត្តមួយ ទៅ ភូមិ សាស្ត្រ នៃខេត្តមួយទៀត និងធ្វើការប្រជុំដាក់ផែនការជាបន្តបន្ទាប់ ដើម្បីអនុវត្តសេចក្តីសម្រេច នេះប្រកប ដោយ ប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់។ ហើយចំពោះការបិទចរាចរណ៍នេះគឺត្រូវបានអនុគ្រោះលើការធ្វើ ចរាចរណ៍ ចំពោះរថយន្តដឹកទំនិញ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តមន្ត្រីរាជការសាធារណៈ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលចុះបំពេញបេសកកម្ម ឬមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬរថយន្ត អ្នកជំងឺ ដែលមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យ ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំបន្ថែមទៀតថា សព្វថ្ងៃនេះព្រឹត្តិការណ៍ ២០ កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ ចូលទៅ ក្នុងសហគមន៍ នៅមិនទាន់មានការធូរស្រាលនៅឡើយទេ ហើយថ្មីៗនេះ នៅក្នុងក្រុងភ្នំពេញ គឺមានការ ឆ្លងរីករាល ដាលកាន់តែច្រើនឡើងថែមទៀត ។

ហើយថ្ងៃនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើការណែនាំបន្ថែមដល់ កម្លាំង ដែល កំពុង ឈរ ជើង តាមគោលដៅ សូមអនុវត្តនូវកិច្ចការនេះឲ្យបានហ្មត់ចត់ ដូច្នេះសូមបងប្អូនមានការយោគយល់ និងអធ្យាស្រ័យ ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងដំណាក់កាល នេះប្រសិនបើមិនមានការចង់បាច់ទេ សូមកុំចេញក្រៅផ្ទះឲ្យសោះ និងសូមផ្អាកការធ្វើដំណើរកំសាន្តនៅគ្រប់ ទីកន្លែងទាំងអស់ ។ ម្យ៉ាងវិញទៀតនៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមពុកម៉ែបងប្អូន លោកយាយលោកតា ដែលមានបំណងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅទីវត្តអារាម សូមប្រកាន់ខ្ជាប់ នូវ វិធានការ របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល បីការពារ បីកុំ និងពីរចូលរួម ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសរក្សានូវគម្លាតសុវត្ថិភាពបុគ្គល ត្រូវពាក់ម៉ាស នឹងយកទឹកអាកល់ ឬជែល យកតាមខ្លួនជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *