តុំកំបោរ ផ្ទិលខាត់ និងចាន ទម្រ ជាវត្ថុបុរាណ ត្រូវបានចៅអធិការវត្តប្រគល់ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង :មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រ សិល្បះ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 9 ខែមេសាឆ្នាំ 2021 បានទទួលវត្ថុបុរាណចំនួន4 មុខ ពីព្រះគ្រូចៅអធិការវត្តពុទ្ធោ ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ។                                                  លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា លោកនិងមន្ត្រីរបស់លោកបានទៅទទួលវត្ថុបុរាណ ពីព្រះតេជគុណ វោយ ម៉ានិត ចៅអធិការវត្ត ពុទ្ធោ ស្ថិនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ មានចំនួន 4  ក្នុងនោះ តុំកំបោរចំនួន2 ផ្ទិលខាត់ចំនួន 1 និងចានទម្រចំនួន 1 ។ លោកបានបញ្ជាក់ថា វត្ថុបុរាណទាំងនេះមិនមែនបូរាណណាស់ណាពេកទេ គឺធ្វើឡើងក្នុងអំឡុងទសវត្សរ៍ 60  ប៉ុន្តែក៏ត្រូវបានចាត់ទុកថាជាវត្ថុបុរាណផងដែរ ។វត្ថុ ទាំងនោះ ធ្វើពីស្ពាន់លាយ ដែកច្រើន និងមិនមានតម្លៃណាស់ណាទេ។ប៉ុន្តែវាជាវត្ថុបុរាណ ដែលលោកទទួលយកមករក្សាទុក  ដើម្បី ដាក់តាំង ក្នុងសារមន្ទីរ ។                               ចំពោះប្រភពនៃវត្ថុបុរាណទាំងនោះ ត្រូវបានប្រធានមន្ទីរនិងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បញ្ជាក់ថាគឺបានដោយសារព្រះអង្គចៅអធិការវត្តដើរបិណ្ឌបាត្រហើយប្រទះឃើញ ក៏សុំជាវ ពីប្រជាពលរដ្ឋយកមកទុក ហើយក៏សពព្រះទ័យ ប្រគល់ ឲ្យមន្ទីរប្បធម៍ជាអ្នករក្សាទុកតែប៉ុណ្ណោះ ។                               សូមរំលឹកថា វត្ថុបុរាណ ជាច្រើនបានបាត់បង់ជាបន្តបន្ទាប់ពុំសូវបានឃើញឡើយ ។

ដូចករណីវត្ថុបុរាណ នេះ យូរៗទើបបានប្រទះឃើញម្ដង ។ចំណែកក្មេងៗប្រហែលជាមិនស្គាល់ តុំកំបោ ដែលជាវត្ថុសម្រាប់មនុស្សចាស់បុកស្លាម្លូពិសារពីជំនាន់ដើម នោះទេមើលទៅ៕ អ្នកស្រីសានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *