ប៉ូលិសក្រុងតាខ្មៅឃាត់បុរសម្នាក់វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតខ្ទេចខ្ទី

កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពវាយបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតខ្ទេចខ្ទី កើតឡើងកាលពីថ្ងៃ ទី០៨មេសាឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទីនៅចំណុចភូមិ  ព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ  ខេត្តកណ្ដាល។ ប៉ូលិសនិយាយថា ជនរងគ្រោះ ត្រូវជាបងបង្កើតឈ្មោះ លី  នរី ភេទ ស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ សង្កាត់កើតហេតុ មុខរបររើស អេតចាយ ។ ចំណែកជនសង្ស័យត្រូវជាប្អូនបង្កើតឈ្មោះ លី អាតាំ ភេទប្រុស  អាយុ ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម

រស់នៅភូមិ  សង្កាត់កើតហេតុ មុខរបរ រើសអេតចាយ(ឃាត់ ខ្លួន )។វត្ថុតាងចាប់យក ដុំថ្ម២ដុំនិងកាំបិតចំនួនមួយ។ខូចខាតធ្លុះដំបូលផ្ទះ,បែកបាក់ចានឆ្នាំង និង កង្ហា ។ ប៉ូលិសបន្តថា កន្លងមកជនសង្ស័យធ្លាប់តែងតែផឹកស្រាស្រវឹង  និង  ជក់ គ្រឿងញៀន រករឿង វាយ បំផ្លិចបំផ្លាញ សម្ភារៈ ក្នុង ផ្ទះ មកជា ច្រើន លេីកច្រេីនសារ,លុះមកដល់វេលាកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹង និង បានប្រើប្រាស់គ្រឿងញៀន  មិនដឹងមកពីកន្លែងណាទេ  នៅពេលចូលមកដល់ក្នុងផ្ទះស្រែកជេបងប្អូននិងរករឿងឪពុកម្តាយ ហើយបានយកដុំថ្ម និង កាំបិត យកមកគប់ដំបូលផ្ទះ,កាប់ចានឆ្នាំងនិងកង្ហាបណ្តាលឱ្យធ្លុះធ្លាយបែកបាក់អស់តែម្តង។ក្រោយមកក៏ត្រូវបងស្រី មករាយការណ៍ប្តឹងសមត្ថកិច្ច ប៉ុស្តិ៍  រដ្ឋ បាល ព្រែកហូរ ចុះទៅដល់ កន្លែង កេីតហេតុ   រួចក៏ ធ្វើ ការឃាត់ខ្លួន ជនសង្ស័យ បញ្ជូនមកអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ  បន្តអនុវត្តតាមនីតិវិធី៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *