គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ខេត្តកំពង់ចាម បន្តទទួល អំណោយ ជា សម្ភារ និង ថវិកា ពី សប្បុរសជន

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩   រួមនឹង អភិបាល រង ខេត្ត  នាព្រឹក ថ្ងៃ ទី ៩  ខែមេសា  ឆ្នាំ ២០២១ នេះ  បាន អញ្ជើញ ទទួល អំណោយ ជា សម្ភារ  និង ថវិកា  ពី  សប្បុរសជន នានា  ដែល បានចូលរួម ជាមួយ រាជរដ្ឋាភិបាល  ដេីម្បី  ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩   ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា    ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ  ។ គួរ បញ្ជាក់ ថា  ក្នុង ពិធី ប្រគល់  និងទទួល អំណោយ នេះ    ដោយ សាខា ធនាគារ  A M K ខេត្ត កំពង់ចាម  ឧបត្ថម  ម៉ាស ចំនួន ៥០០ ប្រអប់  និង ទឹក បរិសុទ្ធ  ១៥កេស  .  ធនាគារ ជាតិ នៃ កម្ពុជា  សាខា ខេត្តកំពង់ចាម  ឧបត្ថម្ភ  ថវិកា ផ្ទាល់ ខ្លួន  ចំនួន ២លានរៀល  .  ធនាគារ  SACOMBANK សាខា ខេត្តកំពង់ចាម  ឧបត្ថម្ភ  អាល់កុល  ចំនួន ៣កាន  ម៉ាស ២៥០០ ម៉ាស  មីម៉ាម៉ា  ២កេស ធំ  និង ទឹក បរិសុទ្ធ  ចំនួន ១០កេស  .  ក្រុមហ៊ុន  មិត្តហ្វូន សាខា ខេត្តកំពង់ចាម  ឧបត្ថម្ភ  ម៉ាស ចំនួន ៤៥០០ប្រអប់  និង អាល់កុល លាងដៃ ចំណុះ ២៥០ មីលីលីត្រ  ចំនួន ១៩២ដប ផងដែរ  ។ ឆ្លៀត ក្នុង ឱកាសនោះដែរ  ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងអំណរគុណ ចំពោះ  សាខា ធនាគារ   ក៏ដូចជា សប្បុរសជន នានា      ដែល បាន  គាំទ្រ  ឧបត្ថម្ភ  ជា សម្ភារ  និង ថវិកា   ជូន ដល់គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាក  ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក  និង អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ  ដែល កំពុង  ធ្វើចត្តាឡីស័ក  ផង ដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *