ឯកឧត្តម តូច ប៉ូលីវ៉ា ពិនិត្យចុះការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន នៅក្រុងបាវិតដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងបាវិត

ខេត្តស្វាយរៀង៖នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះឯកឧត្តម តូចប៉ូលីវ៉ា អភិបាលរងខេត្ត ស្វាយរៀង លោក លឹម សៀងហេង អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុងបាវិត បានចុះពិនិត្យអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្នុងក្រុងបាវិត។ក្នុងការចុះពិនិត្យនោះក៏មាន ការចូលរួមពីសំណាក់លោក វណ្ណ សុមុន្នី អភិបាលរងក្រុង លោកអធិការនគរបាលក្រុង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងនិងអាជ្ញាធរដែលពាក់ពន្ធ័ផងដែរ។ លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងថា៖ ការអនុវត្តវិធានការ រដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងបាវិតនេះ គិតម៉ោង០០នាទីថ្ងៃទី៧ខែមេសាឆ្នាំ២០២១ដល់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២១ដែលមានរយៈពេល១២ថ្ងៃហើយអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរគឺធ្វើ២៤ម៉ោងលើ២៤ម៉ោងលុះដល់ថ្ងៃបញ្ចប់នៃចេញសេចក្តីប្រកាសជួនដំណឹងខាងលើ។

លោក លឹម សៀងហេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងបើគ្មានការចាំ បាច់សូមកុំចេញ ផ្ទះហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋាន។យោងតាមសេចក្តីសម្រេចលេខ ៤៤សសរ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជាសេចក្តីសម្រេចលេខ ០២៥សសរ ស្តីពីការអនុវត្តវិធាន ការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុង បាវិត ខេត្តស្វាយរៀង របស់រដ្ឋបាលខេត្តស្វាយរៀង៕ សូបញ្ជាក់ផងដែរថា៖ ស្ថានភាពជំងឺកូវីដ ១៩នៅខេត្តស្វាយរៀង មិនទាន់ថមថយនៅឡើយទេគឺនៅតែមានអ្នកឆ្លងជំងឺនេះ ជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី៨ ខែមេសានេះមានអ្នកឆ្លងជំងឺ កូវីដ-១៩ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈមានចំនួន១២៩នាក់ ហើយ អាជ្ញាធរបានដាក់មន្ទីរពេទ្យចំនួន៣ សម្រាប់ព្យាបាលជំងឺកូវីដ១៩ មានមន្ទីរពេទ្យបង្អែកស្រុក ស្វាយជ្រំ មន្ទីពេទ្យសាមគ្គីរំដួលស្រុករំដួល និងមន្ទីរពេទ្យនៅក្នុងតំបន់កាស៊ីណូម៉ុកបាយ ក្រុងបាវិត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *