ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនិងក្រុមជនល្មើសប៉ះគ្នាមួយប៉្រាវបណ្តាលអោយសមត្ថកិច្ចជលផលម្នាក់ បានរងរបួសធ្ងន់គ្រាដែលការណូត ជនល្មើស បើកបំបុក ។ ហេតុការណ៍ខាងលើបានកើត ឡើងនៅវេលាម៉ោង១០ និង៤០នាទី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនៅលើទឹក បឹងទន្លេសាបត្រង់ចំណុចក្នុងកន្លែងអភិរក្សជលផលអតីតឡូត៍នេសាទលេខ៦ដែលស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានអោយដឹងនៅវេលាម៉ោង៤និង៥០នាទីថ្ងៃទី៨មេសា២០២១មេសា២០២១នេះថានៅមុនពេលកើតហេតុមន្រ្តីជលផលនិងកងកម្លាំងប្រដាប់អាវុធ ដែលយាមកាមការពារនៅកន្លែងកើតហេតុថា ជនរងរបួសឈ្មោះ ឡេង ពេជ្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាប្រជាពលរដ្ឋ និងជាអ្នកបើកបរកាណូតឲ្យមន្រ្តីរដ្ឋបាលជលផល(សង្កាត់រដ្ឋបាលជលផលកណ្ដៀង)។នាយខណ្ឌ័រដ្ឋបាលជលផលខេត្តពោធិសាត់បានអោយដឹងទៀតថាក្រុមសមត្ថកិច្ចដែលល្បាតការពារកន្លែងអភិរក្សជលផល បានប្រទះឃើញក្រុមជនប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើប្រាស់នូវឧបករណ៍អួនកែច្នៃ អូសទាញដោយកាណូតច្រើនគ្រឿង ជនរងរបួស(ឡេង ពេជ្រ)និងមន្រ្តីយោធា១នាក់ដែល ប្រចាំការជាមួយមន្រ្តីរដ្ឋបាលជលផលចេញទៅជួយ ដោយក្រុមជនប្រព្រឹត្តបទល្មើស ប្រើប្រាស់ នូវកាណូតទំនើបៗដែលមាបល្បឿនលឿន និងមានសាម៉ែលមើលនៅទីងងឹតផងនោះ បានបើក កាណូតមកបុកទាំងកម្រោលបណ្ដាលឲ្យចំជនរងគ្រោះធ្លាក់ទឹក ថែមទាំងមុតនឹងស្លាបចាក់ កាណូតបាក់ឆ្អឹងត្រគៀកយ៉ាងធ្ងន់ ក្រោយដឹងហេតុការណ៍ការណ៍នេះភ្លាមកម្លាំង ច្រើនស្ថាប័ន បានចេញជួយអន្តរាគមន៍ និងបានផ្ទុះអាវុធមួយប្រាវជាមួយនិងក្រុមជន ល្មើសបាន បើកកាណូតគេចបាត់អស់ ដោយបន្សល់នូវវត្ថុតាងអួនកែច្នៃចំនួន៣វង់ ។ នាយខណ្ឌ័រដ្ឋបាលជលផលខេត្តពោធិសាត់បញ្ជាក់អោយដឹងបន្តទៀតថា ភ្លាមៗនោះ សមត្ថកិច្ចបញ្ជូនតៃកុងកាណូតមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូរពេទ្យសម្រួលបញ្ជូនបន្តទៅមន្ទីររាជធានីភ្នំពេញ ចំពោះក្រុមមុខសញ្ញាជាជនល្មើសវៀតណាម មកពីតំបន់ចុងភ្នាសនៃខេត្តសៀមរាប សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធខេត្តពោធិ៍សាត់ និងខេត្តសៀមរាបបានសហការការគ្នាបើកការស្រាវជ្រាវបន្ទាន់ដើម្បីរកមុខក្រុមជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕អ្នកស្រីសានផល្លា