ប្រធានសមាគមន៍អតីតយុវជនកម្ពុជាខេត្តព្រះវិហារ ចុះពិនិត្យមណ្ឌល ចាក់វ៉ាក់សាំងការពារ ជម្ងឺកូវិដ១៩ទូទាំងខេត្តជូនសមាជិកសមាគមនអតីតយុទ្ធជនកម្ពុជា

ព្រះវិហារៈ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នារសៀលថ្ងៃ ទី៨ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលមណ្ឌលចាក់ វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ ដែលកំពុងដំណើការចាក់ ជូនសមាជិកសមាគមន៍អតីតយុទ្ធជន កម្ពុជាខេត្តព្រះវិហារ។ ឧត្ដមសេនីយទោ ប្រធានសមាគមនបានថ្លែងប្រាប់ឲ្យដឹងថាការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ជូនដល់សមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជានាពេលនេះមានចំនួន១៨២០ដូស ស្មើរនិងសារុបសមាជិកមានចំនួន១៨២០នាក់ទូទាំងខេត្តមាន៨ក្រុង ស្រុក ហើយការចាក់វ៉ាក់សាំងជូនដល់សមាជិកសមាគមន៍នេះ អាស្រ័យទៅលើសុខភាពបងប្អូនតាមការ ណែនាំពិនត្យរបស់ក្រុមគ្រូពេទ្យ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បានផ្តាំផ្ញើរដល់បងប្អូនសមាជិកអតីតយុទ្ធជន ទាំងអស់ដែលបានមកចាក់វ៉ាក់សាំងនៅពេលនេះ ក្រោយពីចាក់រួចសូមអោយធ្វើតាមការណែនាំ របស់ក្រុមគ្រូពេទ្យ។ហើយបើទោះបីជាយើងបានចាក់វ៉ាំក់សាំងរួចហើយក៏ដោយក៏ត្រូវតែ ត្រូវបន្តថែរក្សាអនាម័យជាប្រចាំ និងត្រូវអនុវត្តតាមវិធានការ៣កុំ និង៣ការពារ របស់សម្ដេច និងការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងនោះដែរបងប្អូនសមាជិកសមាគមនអតីតយុទ្ធជនទាំងអស់ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាដែលសម្តេចបានបូជាទាំងកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ក្នុងការថែរក្សាសុខសន្តិភាពនិងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមាជិកសមាគមនអតីតយុទ្ធជនកម្ពុជាទាំងអស់ផងដែរ៕ SPS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *