ស្ទឹងត្រែង៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកភ្លាមៗបន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយម៉ូតូនឹងគោយន្តកាលពីវេលាម៉ោង១៨និង៣០នាទីយប់ថ្ងៃទី០៦មេសា២០២១ស្ថិតនៅភូមិវាលដេញ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអន្លុងជ្រៃអោយដឹងថាជនរងគ្រោះឈ្មោះឡាម ឡុំ ភេទប្រុសអាយុ១៧ឆ្នាំ ជាកសិកររស់នៅភូមិ ស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ បើកបរម៉ូតូC១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០២០ពាក់ស្លាកលេខព្រះវិហា១A.៤៨៩៨ ក្នុងទិសដៅពីលិចទៅកើត លឿនទៅបុកគោយន្តពីមុខក្នុងទិសដៅស្របគ្នាបណ្តាលអោយជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់នៅនិងកន្លែង។
ចំណែកឯម្ចាស់គោយន្តឈ្មោះសៀត សារ៉េត ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិវាលដេញ ឃុំអន្លុងជ្រៃ ស្រុថាឡា បរិ
វ៉ាត់ ជាអ្នកបើកបរគោយន្តកន្ត្រៃពណ៌ក្រហមមិនមានគ្រោះថ្នាក់អ្វីឡើយ។
សមត្ថកិច្ចបានបន្តថាក្រោយទទួលព័ត៌មានស្តីពីគ្រោះថ្នាក់ខាងកម្លាំងនគរបាលមូលដ្ឋានបានចុះពិនិត្យភ្លាមៗនិងសុំអន្តរគមន៍ពីអធិការដ្ឋាននគរបាលស្រុកយករថយន្តសង្គ្រោះដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។ចំណែកម៉ូតូនិងគោយន្តត្រូវយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយជូនពលរដ្ឋតាមនីតិវិធី។
ចំពោះកត្តាដែលបង្ករអោយមានគ្រោះថា្នក់បែបនេះគឺបណ្តាលមកពីអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿន ចំណែកគោយន្តកន្ត្រៃពុំមានដាក់ចំណាំង ផ្លាតដើម្បីជាសញ្ញាអោយអ្នកបើកបរពីក្រោយឃើញឡើយ៕ឡុង កាន់សំនៀង