ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច ហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍បណ្តោះអាសន្ន

ខេត្តប៉ៃលិន ៖ បើយោងតាមលិខិតរបស់រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេចលេខ០៤២/២១ សសរ. ចុះថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ និង បិទរមណីដ្ឋានទេសចរណ៍នៅទូទាំងខេត្តប៉ៃលិន ជាបណ្តោះអាសន្ន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ប្រភពបន្តថា ដោយគិតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទើបរដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច ដោយហាមឃាត់ ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តប៉ៃលិន ឆ្ពោះទៅបណ្តាខេត្តនានា ជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ (ដប់បួនថ្ងៃ) ដោយគិតចាប់ពីម៉ោង០(សូន្យ) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ទើបបើកឱ្យដំណើរការឡើងវិញ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូដ១៩ ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្ត ក៏បានដាក់កម្លាំងសមត្ថកិច្ច ឱ្យឈរជើងយាមប្រចាំការនៅតាមគោលដៅនីមួយៗ នៃព្រំប្រទល់ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីណែនាំប្រជាពលរដ្ឋទាំងអស់ ឱ្យស្តាប់តាមសេចក្តីប្រកាសខាងលើ គឺស្នាក់នៅក្នុងខេត្តប៉ៃលិនរយ:ពេល១៤ថ្ងៃសិន ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *