មន្ទីរកសិកម្មខេត្ដកំពង់ឆ្នាំង បានចងក្រងបណ្ដុំប្រជាកសិករដាំបន្លែសុវត្ថិភាព ដើម្បីបំពេញតម្រូវការទីផ្សារគ្រាដែលបរិបទកូវីដ១៩

ខេត្តកំពង់ឆ្នាំង៖មន្ទីរកសិកម្មខេត្ដកំពង់ឆ្នាំង បានចងក្រងបណ្ដុំប្រជាកសិករដាំបន្លែសុវត្ថិភាព ដើម្បីបំពេញតម្រូវការទីផ្សារ និងរកចំណូល ជួយសម្រួលដល់ជីវភាពរបស់បងប្អូនបានមួយកម្រិត។

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុន បានមានប្រសាសន៍ថា នៅក្នុងខេត្តមានក្រុម កសិករបណ្តុំដាំដុះ បន្លែសុវត្ថិភាពជាង៥០បណ្តុំសហគមន៍ ដែលក្នុងមួយបណ្តុំមាន១០០គ្រួសារ បានចូលរួមផលិតបន្លែសុវត្ថិភាព ដោយមិន ប្រើប្រាស់ជីគីមីនេះបើតាមការអោយដឹងនៅថ្ងៃទី៧ មេសា២០២១។

លោកបានបន្តថា បន្លែសុវត្ថិភាពនេះរួមមាន៖ ស្ពៃ សាឡាត់ ខ្ទឹមបារាំង ម្ទេស សណ្តែកកួរ និងប៉េងប៉ោះ។បន្លែទាំងអស់នេះអាចលក់ក្នុងតម្លៃពី១៥០០រៀលទៅ២០០០រៀលក្នុងមួយគីឡូក្រាម។បើនិយាយជារួម ពាក់ព័ន្ធនឹងតំបន់ដែលមានសក្ដានុពល គាត់អាចដាំបានបន្លែច្រើនដង ធ្វើឱ្យជីវភាពរបស់ពួកគាត់ មានការធូរធារមែនទែន ជាក់ស្តែងគឺយើងអាចថា មានផ្ទះក្បឿង មានម៉ូតូថ្មី ជិះ និយាយរួមទៅ គឺសហគមន៍ក្តី ក្នុងបណ្ដុំក្តី ដែលគាត់មានសក្ដានុពលគ្រប់គ្រាន់ គឺគាត់យល់ដឹងច្រើនពីការដាំដុះបន្លែឱ្យឆាប់ទទួលបានផល ហើយនេះពិតជាធ្វើឱ្យ ជីវភាពរបស់គាត់ កាន់តែប្រសើរឡើង។

លោកបានបន្តថាៈ កន្លងមកមន្ទីរក៏បានផ្តល់បច្ចេកទេសថ្មី ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ ដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់យល់ដឹងពីការដាំដំណាំ ដោយមិនប្រើប្រាស់គីមី ហើយឆាប់ទទួលបានផល។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាកសិករ ដែលមានដីទំនេរ ក្រោយពីធ្វើស្រែចម្ការ អាចងាកមកធ្វើការដាំដុះបន្លែផ្សេងៗបន្ថែមទៀត ដើម្បីរកចំណូលបន្ថែម ក្នុងជីវភាពគ្រួសារប្រចាំថ្ងៃក្នុងបដិបទកូវីដ-១៩ នេះផងដែរ ៕អ្នកស្រីសានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *