ខេត្តប៉ៃលិន ៖ ដោយអនុវត្តតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលមកដល់ពេលនេះ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានដាក់បទបញ្ជាឲ្យកងកម្លាំងទាំង៣ប្រភេទ ចុះដាក់គោលដៅតាមព្រំប្រទល់ចំនួន៦កន្លែង ដែលជាប់ជាមួយខេត្តបាត់ដំបង ។
ហេតុការណ៍ចុះដាក់កម្លាំងតាមគោលដៅនេះ ធ្វើឡើង នៅវេលាម៉ោង០០នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។
លោក ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា ៖ ការដាក់បទបញ្ជានេះ សហការជាមួយកងកម្លាំងទាំង៣ប្រភេទ ដើម្បីត្រួតពិនិត្យ ហាមឃាត់ និងបិទការធ្វើរដំណើរឆ្លងកាត់ខេត្តប៉ៃលិន-បាត់ដំបង រួមមានគោលដៅដូចតទៅនេះ ៖
លោកស្នងការបន្តថាគោដៅទាំង៦នេះរួមមាន
១.គោលដៅចំណុចគល់ស្ពានភ្នំដំបង ព្រំប្រទល់ប៉ៃលិន-បាត់ដំបង ។
២ .គោលដៅស្ពានសួស្តី ព្រំប្រទល់ប៉ៃលិន-បាត់ដំបង ។
៣ .គោលដៅចំនុច ផ្លូវបំបែកជាបីភូមិភ្នំកុយ
៤ .គោលដៅចំនុច ផ្លូវបំបែកជាបី ភូមិដីសថ្មី
៥ .គោលដៅចំនុច កំពុងចម្លងភូមិបាយសី
៦ .គោលដៅចំនុចត្រូល ភូមិអូរចិតប្រាំផងដែរ ៕ ដោយ ៖ នីយ៉ា