រថយន្តធំ(បែនដឹកថ្មរ)ជាន់ប្វ្រាំងមិនសុីរេចង្កូតធ្លាក់ចញ្ចើមថ្នល់ទៅបុកសំយាបផ្ទះប្រជាពលរដ្ឋតែសំណាងល្អពុំមានបង្កគ្រោះថ្នាក់មនុស្សនោះទេ

ខេត្តស្វាយរៀង៖រថយន្តធំ(បែនដឹកថ្មរ)ជាន់ប្វ្រាំងមិនសុីរេចង្កូតធ្លាក់ចញ្ចើមថ្នល់ទៅបុកសំយាបផ្ទះប្រជាពលរដ្ឋតែសំណាងល្អពុំមានបង្កគ្រោះថ្នាក់មនុស្សនោះទេគ្រាន់តែខូតខាតសំយាបផ្ទះនិងរថយន្តប៉ុណ្ណោះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១:៤០នាទីថ្ងៃទី០៧ ខែមេសាឆ្នាំ២០២១នៅលេីផ្លូវជាតិលេខ០១ គ.ម១៣៦/១៣៧ ស្ថិតក្នុងភូមិ ប្រសូតិ២ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប  ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានរថយន្តធំ(បែនដឹកថ្មរ) ពណ៌ ទឹកប្រាក់ គ្មានស្លាកលេខ ដែលធ្វើដំណើរពីទិសដៅពីលិចទៅកើត ប្រភពបានបន្តទៀតថា៖លុះ មកដល់កន្លែងកើតហេតុខាងលើជាន់ប្វ្រាំងមិនសុីក៏បានធ្លាក់ចញ្ចើមថ្នល់ បណ្តាលអោយ បុកសំយាបផ្ទះប្រជាពលរដ្ឋឈ្មោះ តូច គន្ធា ភេទស្រី អាយុ ៥៨ឆ្នាំ  និងសំយាបផ្ទះឈ្មោះ ពិន ចាន់ថន ភេទប្រុស អាយុ ៣៩ឆ្នាំបណ្តាលឲ្យខូចសំយាបផ្ទះ និងអីវ៉ាន់លក់ដូរមួយចំនួន។ ហើយករណីនេះដែរពុំបង្កឲ្យមនុស្សរងរបួសនោះទេរីឯរថយន្តខូចស្រាលបានយកមករក្សាទុកនៅ អធិការដ្ឋានស្វាយទាបរងចាំដោះស្រាយគ្នានៅពេលក្រោយ។

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *