មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ចុះត្រួតពិនិត្យការងារ ស្ថាបនាផ្លូវរបស់ កងវិស្វកម្មកងទ័ពជើងគោក និងសួរសុខទុក្ខ នាយនិងពលទាហានប្រចាំការ

ព្រះវិហារៈ នៅព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ  ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងជាគណៈបញ្ជាការសមរភូមិមុខទិសទី១ប្រាសាទព្រះវិហារបានដឹកនាំ មេបញ្ជាការរង នាយការិយាល័យចំណុះកងពលធំ ក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យ ការងារស្ថាបនាផ្លូវ តាមតំបន់បន្ទាត់ព្រំដែន ក៍ដូចជាការសួសុខទុកកងវិស្វកម្មកងទ័ពជើងគោក។

ការស្ថាបនាផ្លូវតាមបន្ទាត់ព្រំដែននេះដែរ ក្រោមការចង្អុលបង្ហាញពីសំណាក់ ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំ ដឹកនាំបញ្ជារួមដោយ ឧត្ដមសេនីយទោ ជូ តុងអាន មេបញ្ជាការរង កងពលធំអន្តរាគមនលេខ៣ ទទួលបន្ទុកវរសេនាតូចវិស្វកម្ម និងទំនាក់ទំនងមជ្ឈមណ្ឌលស៊ីម៉ាក់ និងបោសសំអាតមីន បានដឹកនាំបញ្ជាអនុវត្តន៍ផ្ទាល់កម្លាំង វរសេនាតូចវិស្វកម្មកងពលធំលេខ៣ កងអនុសេនាធំវិស្វកម្មលេខ៩ កងចំចាត់មីនទី៦ប្រចាំទិសយោធភូមិភាគទី៤ សហការណ៍ជាមួយ ឧត្តមសេនីយ៍ត្រី ចាន់ សាន មេបញ្ជាការរង បញ្ជាការដ្ឋាន វិស្វកម្មកងទ័ពជើងគោក ទទួលទិស ខេត្តព្រះវិហារ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះផងដែរ ស្ថិតនៅភូមិសែនរុងរឿង៣ ឃុំ មរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងដំណើរចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសហការជាមួយអង្គភាព កងពលធំ និងការខិតខំប្រឹងប្រែងរបស់កងវិស្វកម្មកងទ័ពជើងគោក ព្រមទាំងក្រុមការងារទាំងអស់ បានខិតខំប្រឹងប្រែងស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនទាំងនេះ។ទន្ទឹមពេលនោះដែរឯកឧត្ដមមេបញ្ជាការ ក៏បានណែនាំដល់នាយ ពលទាហានដែលកំពុងបំពេញបេសកម្មទាំងអស់ សូមប្រយ័ត្នប្រយែងនូវការ ឆ្លងជំងឺកូវីដ១៩។ ឯកឧត្តមបានបន្តថា វ៉ាក់សាំងការពារទោះបីបានចាក់រួច ហើយក៏ដោយនៅតែ អាចឆ្លងដដែល ប្រសិនបើយើងទាំងអស់គ្នា មិនបានអនុវត្តន៍វិធានការការពារឲ្យ បានត្រឹមត្រូវនោះ ដូចច្នេះហើយសូមអោយ នាយទាហាន នាយទាហានរង និងពលទាហានឈរ ជើងតាមព្រំដែននៅ សមរភូមិទិសទី១ ប្រាសាទព្រះវិហារទាំងអស់ ត្រូវការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តន តាមវិធានការ៣កុំនិង៣ការពាររបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ។

ក្នុងឱកាសនោះដែរឯកឧត្តម បានយកអំណោយ និងថវិការរួមមាន៖ ថវិការសរុប៦.១៥០.០០០៛ ទឹកក្រូច២០កេស,មី២០កេស,ត្រីខ៤កេស, មាន់១០ក្បាល,អាកុល២០លីត្រ,ម៉ាស់៤០០, និងបន្លែគ្រប់មុខ៥០០kgផងដែរ៕ដោយ សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *