ខេត្តស្វាយរៀង៖ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះ មហន្តរាយដែលបង្ករ ដោយសារគ្រោះធម្មជាតិផ្សេងៗនៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្តមនាយឧត្តម សេនីយ៍ ម៉ឹង សំផន រដ្ឋលខាធិការក្រសួងការពារជាតិ មានទឹកចិត្តចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយ កាកបាទក្រហមកម្ពុជា បាននាំយកសម្ភារ និងថវិកាមួយចំនួន របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅប្រគល់ដល់អនុសាខាកាកបាទក្រហមស្រុកចន្ទ្រា និងសាលាស្រុកចន្ទ្រា តាមរយៈប្រព័ន្ធ video comferance ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន មានប្រសាសន៍គាំទ្ររាល់សកម្មភាពមនុស្សធម៌ របស់សាខា អនុសាខា ជាពិសេសកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពត្រឹមត្រូវនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងការខិតខំប្រឹងប្រែងជួយសង្គ្រោះដល់ ប្រជាពលដ្ឋេដែល រងគ្រោះនិងងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់ពីពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ទើបថ្ងៃនេះ ឯកឧត្តម បានយកថវិកា និងសម្ភារមួយចំនួនប្រគល់ជូន អនុសាខា ស្រុកចន្ទ្រា ដើម្បីរួមចំណែកជួយសម្រាលនូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ។
លោក ថន ថាវុទ្ធា ប្រធានគណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អស់លោក លោកស្រី ដែលមាន ទឹកចិត្តមនុស្សធម៌ បានយកសម្ភារ ទាំងអស់ នេះមកប្រគល់ជូនដល់ អនុសាខា កាកបាទក្រហមស្រុក ដែលត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះមហន្តរាយផ្សេងៗ ។
លោកប្រធានគណៈកម្មាធិការអនុសខា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាចំពោះ ឯកឧត្តម ដែល ជានិច្ចជាកាលតែងតែផ្សាភ្ជាប់នូវការគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខា អនុសាខា ក្នុងការរួមចំណែ ជួយរំលែកនូវការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ លោកប្រធានគណៈកម្មាធិការអនុសាខាក៍បាន ជម្រាប អំពីសកម្មភាពមនុស្សធម៌ របស់សាខា អនុសាខាជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់ ប្រកបដោយឈ្លាសវៃនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន គឺទទួលបានការជឿជាក់ គាំទ្រពីសំណាក់ សប្បុរសជនគ្រប់ មជ្ឈដ្ឋានដែលធ្វើឲ្យស្ថាប័នមនុស្សធម៌នេះ មានការរីកចម្រើន លូតលាស់តាំងពីថ្នាក់ជាតិរហូត ដល់មូលដ្ឋាន មិនត្រឹមតែប៉ុណ្ណោះ កាកបាទក្រហមកម្ពុជា បានដើរតូនាទីយ៉ាងសកម្ម ជាជំនួយការឲ្យ អាជ្ញាធរ សាធារណៈ លើវិស័យមនុស្សធម៌ថែមទៀតផង ។
ចុងបញ្ចប់ លោកប្រធានគណៈកម្មាធិការអនុសាខា បានសន្យាថាអំណោយទាំងអស់នេះ អនុសាខា នឹងធ្វើការ បែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះ គ្រប់ៗគ្នាឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹង ទឹកចិត្ត របស់ឯកឧត្តមជាម្ចាស់អំណោយ ។
សម្ភារ ដែល បានប្រគល់ជូនអនុសាខារួមមាន អង្គរ ១០ តោន មី ១០០ កេស ត្រីខកំប៉ុងចំនួន ១០ កេសធំ ទឹកត្រី ១០០ យូរ ទឹកស៊ីអ៊ីវ ១០០ យូរ ប្រេងសាំង ១,០០០ លីត្រ ថវិកា ១០,០០០,០០០ រៀលឧបត្ថម្ភដល់ សាលា ស្រុកក្នុងសកម្មភាពប្រយុទ្ធប្រឆាំង នឹងជម្ងឺ កូវីដ ១៩ រួមមាន ម៉ាស ១០,០០០ ប្រអប់ អាកុល ៦០០ ដប សាប៊ូ ៦០០ ដុំ កៅស៊ូតង់ ១០ ធុងទឹកជ័រ ១០ ថវិកា ថវិកា ៥,០០០,០០០ រៀល ។ដោយ សាយ ហ្គន