លោកជំទាវ ដួង វណ្ណា នាំយកអំណោយរបស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអនប្រគល់ជូនដល់ក្រុមការងារចត្តាឡីស័កថ្នាក់ស្រុក ក្រុមការងារចត្តាឡីស័កថ្នាក់ឃុំនិងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ដួង វណ្ណា លោកជំទាវ ពៅ សុភាព អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងក្រុមការងារ បាននាំយកអំណោយលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង ប្រគល់ជូនដល់ក្រុមការងារចត្តាឡីស័កថ្នាក់ស្រុក ក្រុមការងារចត្តាឡីស័កថ្នាក់ឃុំ ដែលមានឃុំស្វាយធំ ឃុំគ្រួស ឃុំស្វាយអង្គ ឃុំធ្លក និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ទីតាំង នៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងនៅមណ្ឌលសុខភាពឃុំឈើទាល។ មានប្រសាសន៍ក្នុងពិធីចែកសម្ភារនេះ លោកជំទាវ ដួង វណ្ណា សំណូម តាមអង្គភាព និងឃុំត្រូវអនុវត្តអោយបាននូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ។សម្ភារចែកជូនក្នុង១ទីតាំងរួមមាន មីចំនួន៥កេស ទឹកសុទ្ធ៥កេស ម៉ាស៤០០ម៉ាស អាល់កុល១០លីត្រ កង្ហារ២៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *