ខេត្តពោធិ៍សាត់:សមត្ថកិច្ចនគបាលស្រុកវាលវែងធ្វើការឃាត់រថយន្តធុនធំដឹងឈើចម្រុះលោតឆត្រគ្មានលិខិតអនុញ្ញាតិ ។
អធិការរដ្ឋាននគបាលស្រុកវាលវែងលោកវរះសេនីយ៍ឯក ធាង ឡេង បានអោយដឹងថាការឃាត់ រថយន្តធន់ធំដឹកឈើចម្រុះដែលបម្រុងលោតឆត្រគ្មានលិខិតអនុញ្ញាតិនេះបានធ្វើឡើងនៅវេលាម៉ោង១១និង១៥នាទីថ្ងៃទី៦ម្សិលមិញ នៅចំណុចច្រកចង្អៀយដែលស្ថិតក្នុងភមិក្រពើ២ ឃុំក្រពើ២ ស្រុកវាលវៀងខេត្តពោធិសាត់ ។
លោកធិការនគបាលស្រុកវាលវែងបានអោយដឹងទៀតថារថយន្តធន់ធំដឹកឈើចម្រុះពេញមួយគ្រឿង ម៉ាកហ៉ីយាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3A 0176 មានដឹកឈើគ្រឿង១៣ម៉ែត្រគីប ប្រភេទឈើចម្រុះ ប្រវែង ៥ម៉ែត្រទៅ ៦ម៉ែត្រ ក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ម៉ុក វាសនា ភេទប្រុស អាយុ២៣ ឆ្នាំខ្មែរ មុខរបរ ជាអ្នកបើកឡាន រស់នៅចំណុចដូននាគ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ។
អធិការនគបាលស្រុកបានអោយដឹងទៀតថាឈើខាងលើនេះត្រូវគេដឹកចេញពីចំណុចដូននាគ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែងខេត្តពោធិសាត់ឆ្ពោះទៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកថាក្រោយការឃាត់រថយន្តដឹកឈើខាងលើនេះសមត្ថកិច្ចបានសួមនាំរកលិខិតអនុញ្ញាតដឹកផលអនុផលព្រៃឈើមិនមានទើបសមត្ថកិច្ចធ្វើការឃាត់និងក៍សាងឯកសារបញ្ជូនទៅបរិស្ថានដែនជម្រក សត្វព្រៃភ្នំសំកុសចាត់ការបន្តតាមនិតិវិធីនៅថ្ងៃនេះផងដែរ ៕លោកស្រីសានផល្លា