កម្លាំងចម្រុះអាជ្ញាធរខេត្តកំពង់ឆ្នាំងបានធ្វើការបំរាមគោចរនៅតាមផ្លូវជាតិលេខ ៥ និងផ្លូវមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធបណ្តាព្រុំប្រទល់ខេត្តផ្សេងៗ

ខេត្តកំពង់ឆ្នាំង:កម្លាំងចម្រុះអាជ្ញាធរខេត្តកំពង់ឆ្នាំងបានធ្វើការបិទបំរាមគោចរនៅតាមផ្លូវជាតិលេខ ៥ និងផ្លូវមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធបណ្តាព្រុំប្រទល់ខេត្តផ្សេងៗត្រូវគេមើលឃើញថាបានដាក់អនុវត្តនូវបំរាមគោចរណ៍នៅវេលាយប់ឈានចូលថ្ងៃទី៧មេសា២០២១នេះ ។

ការចុះដាក់បំរាមគោចរណ៍នេះដោយអនុវត្តទៅតាមសារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីការផ្អាកការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយដោយអនុវត្តចាប់ពីថ្ងៃទី៧មេសា២០២១រហូតដល់ថ្ងៃ២០មេសា២០២១ដើម្បីបង្កើនការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ.១៩ដែលកុំពង់មានសកម្មភាពនៅគ្រប់ទីកន្លែង ។

ស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវ លី បានឲ្យដឹង ថាកម្លាំងទាំងរបស់ ស្នងការត្រូវបានដាក់ប្រចាំការតាមគោលដៅព្រុំប្រជាប់និងខេត្តដោយតហរូវបានអនុវត្តនយ៉ាងម៉ឹងម៉ាត់ធ្វើយ៉ាងណាអោយមានប្រសិទ្ធភាពខ្ពស់ ។

លោកស្នងកានគបាលខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថាក្នុងនោះអនុញ្ញាតិអោយធ្វើចរាចទៅមកលើរថយន្តដឹកទំនិញនិងការធ្វើដំណើរបស់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធក្នុងពេលចុះបំពេញ បេសកម្មរថយន្តសង្គ្រោះបន្ទាន់និងរាល់ការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋក្នុងករណីដែលចាំបាច់ បញ្ជាក់ប្រាប់ទៅសមត្ថកិច្ចប្រចាំការនៅតាមគោលដៅ ។

លោកបានបន្តទៀតថានៅក្នុងគោលដៅធំលើផ្លូវជាតិលេខ៥មានព្រុំប្រទល់ស្រុកឧត្តុងខេត្តកំពង់ស្ពឺនិងព្រុំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិសាត់ ដោយឡែកស្រុកដែលជាប់ខេត្តផ្សេងៗមាន ស្រុកសាមគ្គីមានជ័យជាប់ខេត្តកំពង់ស្ពឺ ស្រុកកំពង់ត្រឡាចជាប់ខេត្តកណ្តាល ស្រុកបរិបូរណ៍ជាប់ ខេត្តពោធិ៍សាត់ ស្រុកកំពង់លែងជាប់ខេត្តកំពង់ធំនិងស្រុកជលគីរីជាប់និងខេត្តកំពង់ចាម ។

នៅថ្ងៃផងដែរស្នងការនគបាលខេត្តកំពង់ឆ្នាំបាននាំយកមី ត្រីខ.ទឹកក្រូច.ទឹកសុទ្ធ.និងអង្ក១បេសម្រាប់ បណ្តាគោលដៅប្រចាំការនិមួយៗផងដែរ ៕លោកអ្នកស្រីសានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *