ខេត្តកំពង់ឆ្នាំង:ផ្ទះចំនួន០៤ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនដល់ អតីតយុទ្ធជនចំនួន ៤គ្រួសារក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ។
ផ្ទះចំនួន ០៤ខ្នង ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ក្រុង និងស្រុកការចុះប្រគល់ផ្ទះនេះធ្វើឡើងនៅថ្ងៃទី៦មេសា២០២១ ។
អំណោយផ្ទះចំនួន០៤ ខ្នង បានប្រគល់ជូន ០៤គ្រួសារមាន៖
១. លោក ហោ ចិន្តា រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រួមមានសម្ភារៈ អង្ករ០៣បេ ,ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ២០០,០០០ រៀល ។
២. លោក អ៊ុយ វណ្ណ: រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រួមមានសម្ភារៈ អង្ករ០៣បេ ,ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ២០០,០០០ រៀល ។
៣. លោក ចេង ចន្តា រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង រួមមានសម្ភារ: អង្ករ០៣បេ,ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ២០០,០០០ រៀល។
៤. លោក ទិត្យ ហាក់ រស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ រួមមានសម្ភារៈ អង្ករ០៥បេ, ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០២យួរ , ទឹកស៊ីអ៊ីវ ០២យួរ,ឃីប០១កញ្ចប់ និងថវិកា ២៥០,០០០ រៀល ។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានមានមតិសំណេះសំណាល សួរសុខទុកបងប្អូន អតីតយុទ្ធជន រួមជាមួយគ្រួសារ និងបានធ្វើការផ្តាំផ្ញើរដល់បងប្អូន ត្រូវចេះថែទាំសុខភាព ការពារខ្លួនក៏ដូចជាក្រុមគ្រួសារ ឱ្យជៀសផុតពីជំងឺកូវីដ-១៩ ដោយអនុវត្ត នូវវិធានការ ការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ ៣.កុំ ៣.ការពារ ។
នៅបញ្ចប់ពិធីឯកឧត្តម សូមជូនពរដល់អង្គពិធី ទាំងអស់សូមជួបប្រទៈនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លៀងឡើយ ៕ដោយ លោកស្រីសានផល្លា