សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៨គ្រួសារ ក្នុងស្រុករវៀង

ព្រះវិហារៈ  នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ លោក ពឹង ទ្រីដា អនុប្រធានកិត្តិយស គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួមនិងលោក ហោ ប៊ុនហួរ ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង បានដឹកនាំ ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហម កម្ពុជា ខេត្តព្រះវិហារ ចែកជូនគ្រួសារ រងគ្រោះដោយខ្យល់កន្រ្តាក់កាល ពីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កន្លងមកនេះចំនួន ១៨គ្រួសារ ស្ថិតក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។ លោក ពឹង ទ្រីដា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដោយក្តីអាណិតអាសូរ និងនឹករលឹកបំផុត។ លោកបានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។

ហើយលោកក៏បាន បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការរាយការណ៍ជាបន្ទាន់ពេលមានសាច់ញាតិបងប្អូនមកលេងផ្ទះពីតំបន់ផ្សេងៗ ដើម្បីងាយស្រួលក្នុងការទប់ស្កាត់ នៃការចម្លងជម្ងឺកូវីដ-១៩និងចូលរួមអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៖ ៣ការពារ ៣កុំ និង២ចូលរួម។

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ចំនួន ១៨គ្រួសារ ដោយក្នុង០១គ្រួសារៗទទួលបាន៖ អង្ករ  ១បេ , តង់ ១ , ទឹកសុីអុីវ ១យួរ , ត្រីខ ១យួរ , មី ១កេស , ឃីត០១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *