ព្រះវិហារៈ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍ គណ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដឹកនាំក្រុមការងារ នាំយកអំណោយមនុស្ស ធម៌ទៅផ្តល់ជូន បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ចំនួន២ឃុំ គឺ ឃុំស្អាងចំនួន១គ្រួសារ និងឃុំច្រាច់ ចំនួន ២៨ គ្រួសារ ស្ថិតក្នុង ស្រុកជ័យសែន ខេត្តព្រះវិហារ ។
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនាឱកាសនោះ លោកជំទាវ ចឹកហេង បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ និងចូលរួមសោកស្ដាយពីសំណាក់ឯកឧត្តម ប្រាក់សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ពិសេសប្រសាសន៍ផ្ដាំផ្ញើរ របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែ យកចិត្តទុកដាក់ជាប់ជានិច្ចអំពីសុខទុក្ខរបស់បងប្អូននៅគ្រប់ទីកន្លែង ពិសេសបងប្អូនដែលរង គ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ ឬសាសនាអ្វីឡើយ ។ ជាក់ស្ដែងនៅថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលដល់ទុក្ខលំបាករបស់បងប្អូនដែលរង គ្រោះដោយសារខ្យល់កន្រ្តាក់នាពេលថ្មីៗនេះ ដែលបានបណ្ដាលអោយរលំផ្ទះចំនួន១ខ្នង ធ្លាក់ពីជើងតាងចំនួន១ខ្នង និងរបើកដំបូងចំនួន២៧ខ្នង តែពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុ ជីវិតបងប្អូនណាម្នាក់ឡើយ ។ នៅក្នុងឪកាសនោះផងដែរ លោកជំទាវ ចឹក ហេង ក៏បានផ្ដាំផ្ញើរ ដល់បងប្អូនឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ19ដែលបានកំពុងរីករាលដាលនៅតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលផ្ទុះឡើងនៅក្នុងព្រិត្តិការណ៍ សហគមន៍ ២០កុម្ភះ ២០២១ ។ ព្រមទាំងបានជំរុញបងប្អូន ត្រូវមានអនាម័យជាប់ជាប្រចាំ និងអនុវត្តន៍ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការទាំង6ចំណុចរបស់ រាជរដ្ឋាភិបាល ដែលមាន3កុំ និង3ការពារ ។ សម្ភារះដែលបានយកមកផ្ដល់ជូននាពេលនេះរួមមានក្នុង មួយគ្រួសារៗ ទទួលបានអង្ករ 25 គ.ក មី១កេះ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ សារុង១ ក្រមា១ ភួយ១ មុង១ ថវិការ២ម៉ឺនរៀល ក្នុងនោះគ្រួសារដែលរបើកដំបូលខ្លាំង ចំនួន15គ្រួសារ និងធ្លាក់ពីជើងតាង ចំនួន1គ្រួសារ ទទួលបានថវិការ5ម៉ឺនរៀល និងតង់ចំនួន1 ហើយមួយគ្រួសារទៀតដែលដួលរលំផ្ទះ ទទួលបានថវិការ20ម៉ឺនរៀលព្រមទាំងតង់ចំនួន១ផងដែរ៕ SPS