អភិបាលខេត្តកំពង់ចាមណែនាំដល់មន្ត្រីឲ្យធ្វើការត្រួតពិនិត្យចំពោះ ក្រុមហ៊ុន យកលុយ ទឹកតែ និង បង្ក ការ អុកឡុក ក្នុង ដំណើរ ការ ដេញ ថ្លៃ គម្រោង មូលនិធិ ឃុំ

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ   ឲ្យ ធ្វើ ការ ត្រួតពិនិត្យ ឡើង វិញ    ដើម្បី មាន ចំណាត់ការ  ចំពោះ បុគ្គល មួយ ចំនួន  ដែល បង្កើត ក្រុមហ៊ុន    ដេីម្បី ទាមទារ   យក  លុយ  ទឹកតែ  ហើយ ថែមទាំង បង្ក ការ អុកឡុក   ក្នុង ដំណើរ ការ ដេញ ថ្លៃ គម្រោង មូលនិធិ ឃុំ -សង្កាត់  ជារឿយៗ ទៀត ផង  ការ ព្រមាន  យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ សាមញ្ញ លើក ទី ២៣  អាណត្តិ ទី ៣  របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម  នាព្រឹក ថ្ងៃ ទី ៦  ខែមេសា  ឆ្នាំ ២០២១  ។

ថ្លែង ក្នុង កិច្ច ប្រជុំ នោះ ដែរ  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ  ជាពិសេស  ក្រុមប្រឹក្សា ឃុំ -សង្កាត់ ទាំង អស់  ដែល ជា ម្ចាស់ គម្រោង មូលនិធិ ឃុំ -សង្កាត់  ត្រូវ ធ្វើ ការ ត្រួតពិនិត្យ ឲ្យ បាន ច្បាស់លាស់ ជាមុនសិន   មុន នឹង ចុះហត្ថលេខា ទទួល យក  នូវ គម្រោង សាងសង់ អ្វី មួយ ពី ម្ចាស់ ក្រុមហ៊ុន ទទួល ការ  ដេីម្បី ចៀសវាងការ ខូចខាត ផលប្រយោជន៍ រួម  ហេីយ គ្មាន អ្នក ទទួល ខុសត្រូវ  ដោឡែកចំពោះ ក្រុមហ៊ុន ដែល សាងសង់ សំណង់ គ្មាន គុណភាព  ត្រូវ ធ្វើការ រាយការណ៍  ដេីម្បី មាន ចំណាត់ការ តាម ផ្លូវ ច្បាប់ ផង ដែរ  ។

ក្នុង កិច្ចប្រជុំ នេះ ដែរ  ឯកឧត្ដម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្ត កំពង់ចាម  បានលើកជារបៀបវារៈធំៗចំនួន៤ រួមមាន៖  ១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ មេសា,ឧសភា,មិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។

៤. បញ្ហាផ្សេងៗ  ពាក់ព័ន្ធ ការងារ ប្រយុទ្ធប្រឆាំង នឹង ជំងឺ កូវីដ -១៩  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *