ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋមកចោមរោមមើលខណៈដែលប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅកណ្តាលវាលស្រែ។
ករណីប្រទះឃើញសពនេះនៅវេលាម៉ោង១៥:៤៥នាទីនៅថ្ងៃទី០៥ខែ មេសាឆ្នាំ២០២១ស្ថិតក្នុងភូមិថ្នល់កែងឃុំកណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសត្ថកិច្ចអោយដឹងថា៖សមត្ថប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តៀងរាយបានទទួលព័ត៌មានតាមរយ:ទូរស័ព្ទពីឈ្មោះ ឃ្លាំង សុភ័ក្រ ជាមេភូមិ ថ្នល់កែងថាប្រទះឃើញសាកសពបុរសម្នាក់ គេស្គាល់ឈ្មោះ ហែន សាវ៉ុន អាយុ ៥១ឆ្នាំ រស់នៅភូមិ ថ្នល់កែង ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀងដេកស្លាប់កណ្តាលវាស្រែនៅវេលាចន្លោះម៉ោង៩និង០០នាទីទៅម៉ោង១៥និង៣០នាទីនៅចំណុចវាលស្រែខាងលិចផ្ទះចម្ងាយពីផ្ទះប្រហែល១០០ម៉ែត្រស្ថិតក្នុងភូមិថ្នល់កែងឃុំកណ្តៀងរាយស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពបានបន្តទៀតថា៖ក្រោយពីរទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុធ្វើការសាកសួរនិងពិនិត្យសាសពរួមជាមួយលោកវិជ្ជបណិ្ឌត អូយ ថៃ ជាគ្រូពេទ្យបង្អែកស្វាយទាបបានពិនិត្យឃើញថា:ឈ្មោះ ហែន សាវ៉ុន គឺស្លាប់ដោយខ្យល់ គ។
មូលហេតុ:ដោយសារតែឈ្មោះហែន សាវ៉ុន នេះផឹកស្រាស្រវឹងជាប្រចាំបានដើរមកពីផ្ទះបងបង្កើត ឈ្មោះហែន សាវី ភេទប្រុស។
បច្ចុប្បន្ន៖សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណីផងដែរ៕ដោយ សាយ ហ្គន