មនុស្សដែលជាប់ពាក់ព័ន្ធ៣៩នាក់ នៅស្រុកកំពង់លែងត្រូវបានគេរកឃើញថាបាន ចេញទៅព្យាបាល នៅឃ្លីនិចរបស់លោកវិជ្ជបណ្ឌិត ប៉ុលប៊ូ នៅខេត្តកំពង់ឆ្នាំងក្នុងព្រិត្តិការណ៍ ២៩មីនា ដែលមានអ្នកកើតកូវីដ១៩

ខេត្តកំពង់ឆ្នាំង :មនុស្សដែលជាប់ពាក់ព័ន្ធ៣៩នាក់ នៅស្រុកកំពង់លែងត្រូវបានគេរកឃើញថាបាន ចេញទៅព្យាបាលនៅឃ្លីនិចរបស់លោកវិជ្ជបណ្ឌិត ប៉ុលប៊ូ នៅខេត្តកំពង់ឆ្នាំងក្នុងព្រិត្តិការណ៍ ២៩មីនា ដែលមានអ្នកកើតកូវីដ១៩ ។

អភិបាលស្រុកកំពង់លែង លោក លោកសុំចាន់ថន បានអោយដឹងនៅវេលាម៉ោង១និង២២នាទី ថ្ងៃទី០៦ ខែមរសាឆ្នាំ២០២១ នបានឲ្យដឹងថា ក្នុងព្រិត្តិការណ៍ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ ដែលមាន បុរសម្នាក់ឈ្មោះ  សោម ឡូ បានចូលទៅពិនិត្យនិងព្យាបាលជំងឺនៅគ្លីនិកឯកជន មួយកន្លែងរបស់ លោកវេជ្ជបណ្ឌិត ប៉ុល ប៊ូ ដែលលទ្ធផលបុរសនោះមានវិជ្ជមានកូវីដ១៩  ហើយត្រូវបានប្រកាស កាលពីថ្ងៃទី០៤  ខែមេសា ឆ្នាំ២០២១ កន្លងទៅ គឺមានអ្នកពាក់ព័ន្ធប្រយោលជាច្រើននាក់ នៅក្នុងឃុំមួយចំនួននៃស្រុកកំពង់លែង ដែលបានចេញចូលទៅពិនិត្យនិងព្យាបាលជំងឺនៅ ក្នុងចន្លោះថ្ងៃទី២៩ មីនា២០២១រហូតដល់ថ្ងៃទី០៣មេសា២០២១។

អភិបាលស្រុកកំពង់លែងបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវបន្ទាន់កាលពីថ្ងៃ០៤ មេសា ២០២១ នេះភ្លាមៗ មានមនុស្សចំនួន៣៩នាក់ បានពាក់ព័ន្ធនឹងគ្លីនិកព្យាបាលជំងឺ ទូទៅ និងកុមារឯកជន របស់លោកវេជ្ជបណ្ឌិត ប៉ុល ប៊ូ ដែលជាកន្លែងមានឈ្មោះ សោមឡូ អ្នកកើតកូវីដ១៩ធ្លាប់ចេញចូល ទៅទីនោះ។

នៅក្នុងដំណាក់ការស្រាវជ្រាវជម្ងឺខាងលើនេះប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងអញ្ជើញទៅពិនិត្យទិញថ្នាំព្យាបាលខ្លួន នៅគ្លីនិក ឯកជនរបស់វេជ្ជ: ប៉ុល ប៊ូ ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃ០៣ ខែមេសា ទាំងចំនួន ៣៩ នាក់ ពួកគាត់ប៉ះពាល់ដោយប្រយោលនោះ អាជ្ញាធរស្រុកមានវិធានការដាក់ពួកគាត់ ធ្វើចត្តាឡីស័ក នៅបណ្តាតាមផ្ទះ ១៤ ថ្ងៃ ក្រោមការតាមដានសុខភាពជាប្រចាំ ។

និងមិនមានការយកសំណាកទេ លុះត្រាគាត់មានអាការ: សង្ស័យ និងមានរោគសញ្ញាខ្លាំង ទើបត្រូវបានបញ្ជូនទៅមណ្ឌល រង់ចាំលទ្ធផលតេស្តបន្ទាន់ផងដែរ ។

លោកអភិបាលស្រុកកំពង់លែង បានធ្វើការអំពាវនាវចំពោះបងប្អូនបករជាពលរដ្ឋដែលអ្នកជាប់ ពាក់ព័ន្ធនៅគ្លីនិកលោក ប៉ុល ប៊ូ មួយចំនួនផ្សេងទៀត ដែលបានទៅទទួលសេវាព្យាបាលនៅទីនោះ សូមប្រញាប់ទាក់ទងមកកាន់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីទទួលនូវការណែនាំពីវិធានការផ្សេងៗក្នុងការធ្វើចត្តាឡីស័កនៅតាមផ្ទះ។

អភិបាលស្រុកក៏បានអំពាវនាវបន្ថែមទៀតចំពោះប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងជាទូទៅ សូមកុំមានការភ្ញាក់ផ្អើលច្របល់ហួសពីការពិត ដែលអ្នកខ្លះបំផុសថា មានអ្នកកើតកូវីដនៅស្រុកកំពង់លែង ដែលបានទៅពិនិត្យគ្លីនិកនៅទីនោះនិងសូមប្រយ័ត្នប្រយែង នៃការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ជាពិសេស ត្រូវគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល (គឺ៣ការពារ ៣កុំ)ដាច់ខាត ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធមានការសង្ស័យនូវអាការៈរបស់ខ្លួន សូមធ្វើការទំនាក់ទំនងមកកាន់មណ្ឌលសុខភាពស្រុកកំពង់លែងជាបន្ទាន់ផងដែរ៕ លោកស្រីសានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *