ខេត្តពោធិ៍សាត់៖មនុស្ស៤នាក់និងឈើក្រញូងចំនួន៤៦ដុំស្មើ៣៤១គីឡូក្រាមរួមនិងរថយន្តត្រូវបាន សមត្ថកិច្ចនគបាលស្រុកវាលវែងសហការជាមួយកម្លាំងយោធាវរះ៨២៥ធ្វើការឃាត់ខ្លួនបានខណះ ដែលក្រុមជនជនសង្សយ័ព្យាយាមដឹងឆ្លងកាត់ចូមកខេត្តពោធិសាត់ ។
ករណីបង្ក្រាមក្រុមជនល្មើសដឹងឈើប្រណិតប្រភេទក្រញូងនេះធ្វើឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៦មេសា២០២១នៅចំណុចស្ពានជ័យជំនះ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកវរះសេនីយ៍ឯក ធាងឡេង អធិការនគបាលស្រុកវាលវែងបានអោយដឹងតាមរយះទូរស័ព្ទ នៅវេលាម៉ោង១២និង២០នាទីថ្ងៃទី៦មេសា២០២១នេះថាឈើក្រញូងនេះក្រុមជនល្មើសដឹកចេញពីឃុំថ្មដាជាប់ព្រុំដែនថៃឆ្លងកាត់ស្រុកវលវែងចូលទៅស្រុកភ្នំក្រវាញនិងបន្តទៅខេត្តពោធិសាត់តែត្រូវបានកម្លាំងនគបាលស្រុកវសលវែងសហការជាមួយកម្លាំងយោធាវរះការពារព្រុំដែនលេខ៨២៥ធ្វើការឃាត់បានទាំងមនុស្ស៣នាក់រថយន្ត១គ្រឿងម៉ាកកាមរីឆ្លាមពាក់ស្លាក់លេខPP ២L.៥៨៩១ឈើចំនួន៤៦ដុំស្មើ៣៤១គីឡូក្រាមក្នុងនោះឃាត់ខ្លួនអ្នកបើកបរ១នាក់ឈ្មោះ យឿន យាង ភេទប្រុស អាយុ៣៥ឆ្នាំជាម្ចាស់រថយន្តនិងបក្សពួករួមដំណើរ៣នាក់ទៀត ១.ឈ្មោះ ថូ ឡាន់ ភេទប្រុសអាយុ២៤ឆ្នៃ ២ .ឈ្មោះ សៀង ភ័ក្តត្រាភេទប្រុសអាយុ២៥ឆ្នាំ ៣.ឈ្មោះ ធឿន បារាំង ភេបទប្រុសអាយុ២៥ឆ្នាំ អ្នកទាំង៤នាក់រសនៅក្នុងភូមិ គល់ទទឹង ឃុំសន្ទៃ ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ។
អធិការនគបាលស្រុកវាលវែងបានអោយដឹងទៀតថាជនសង្ស័យទាំង៤នាក់និងរថយន្តរួមនិងឈើប្រណិតត្រូវបានកសាងឯកសារបញ្ជូនបន្តទៅបរិស្ថានដែនជម្រកសត្វព្រាំភ្នំសំកុសដើម្បីកសាងឯងសារចាត់ការបនកតតាមនិតិវិធីនៅថ្ងៃនេះផងដែរ ៕ លោកស្រីសានផល្លា