ភ្នំពេញៈ នាព្រឹកថ្ងៃ ទី៦ ខែមេសា ឆ្នាំ២០២១នេះ សមាគមអតីតយុទ្ធជនកម្ពុជាបានបើកកិច្ចប្រជុំ ពិភាក្សាការងារបន្ទាន់មួយដើម្បីប្រុងប្រៀប រៀបចំទីកន្លែង និងក្រុមគ្រូពេទ្យជំនាញចាក់វ៉ាក់សាំង ការពារជំងឺកូវីត ១៩ ជូនដល់បងប្អូនសមាជិកអតីតយុទ្ធជននៅទូទាំងប្រទេស ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ជជនកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកទាវ អស់លោក លោកស្រី សមាជិកក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា មកពីគ្រប់បណ្ដាយោធភូមិភាគ យោធា រាជធានី ខេត្ត ក្នុងជូកងយោធពលខេមរៈភូមិន្ទជាច្រើនរូបផងដែរ៕ SPS