ខេត្តកំពង់ឆ្នាំង៖ គ្រឿងសម្ភារមួយចំនួនត្រូវបាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង លោក ហេងពិទូ បានដឹកនាំ សមាជិក សមាជិកា សហភាព សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្ត ស្រុកបរិបូណ៌ និងស្រុកសាមគ្គីមានជយ័បាន ចុះសំណេះសំណាល និងសួរសុខទុក្ខព្រមទាំងនាំយកសម្ភារ និងនាំយកនូវថវិកា មួយចំនួនប្រគល់ជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ និងនិងស្រុកកំពង់ត្រឡាចរួមនិងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កបរិបូណ៌និងស្រុកកំពង់ត្រឡាចនៅរសៀលថ្ងៃទី៥មេសា២០២១ ។
ឆ្លៀតនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះ លោក ហេង ពិទូ បានលើកទឹកចិត្តដល់ក្រុម គ្រូពេទ្យទាំង២ស្រុកខាងលើដែលកំពង់បំពេញបេសកម្មនៅមណ្ឌលចិត្តតាឡីស័កទាំងពីរស្រុកដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ក្នុងការទប់ស្កាត់ ការពារបង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕លោកស្រីសានផល្លា