ព្រះវិហារៈ នៅព្រឹក ថ្ងៃ ចន្ទ ទី ០៥ ខែមេសា ឆ្នាំ ២០២១នេះ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរង រាជធានីភ្នំពេញ ជាតំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម ឃួ ង ស្រេង អភិបាល នៃគណៈ អភិបាល រាជធានី ភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងអបអរសាទរ ពិធី បុណ្យ ចូល ឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ខាងមុខនេះ និងនាំយក អំណោយជាសម្ភារៈមកផ្ដល់ ជូនដល់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមមាន! ១/-ប្រេងម៉ាស៊ូត ២ម៉ឺនលីត្រ ២/-ទឹកក្រូច ២ពាន់កេស ៣/-មាន់ ១.៦ពាន់ក្បាល៤/-ម៉ាស់ ២០ម៉ឺន ៥/-អាល់កុល ១០០កាន និងថវិកា មួយចំនួន ផងដែរ។ ក្នុងការចុះសួសុខទុករបស់រដ្ឋបាលរាជធានីភ្នំពេញនោះផងដែរ ក៍មានការអញ្ជើញចូលរួម ពីអាជ្ញាធរ ខេត្តព្រះវិហារ ដឹកនាំដោយ ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈ អភិបាល ខេត្ត ព្រះវិហារ។
ក្នុងការប្រគល់និងទទួលសម្ភារនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ ជំនួសឲ្យនាយ និងពលទាហានទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ
ចំពោះរដ្ឋបាលសាលារាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់បំនុកបំរ៉ុងដល់ទីបញ្ជាការ កងពលធំ នូវពេលមាន បុណ្យទានជារៀងរាល់ឆ្នាំផងដែរ៕ SPS