អាជ្ញាធក្រុងកំពង់ឆ្នាំងបិទការចេញ-ចូលជាបណ្តោះអាសន្នគ្លីនិកឯកជនព្យាបាលជំងឺទូទៅនិងកុមារ វេជ្ជបណ្ឌិត ប៉ុល ប៊ូ សង្កាត់ផ្សារឆ្នាំង

ខេត្តកំពង់ឆ្នាំង: អាជ្ញាធក្រុងកំពង់ឆ្នាំងបានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នគ្លីនិកឯកជន ព្យាបាលជំងឺទូទៅនិងកុមារ មួយកន្លែងរបស់វេជ្ជបណ្ឌិត ប៉ុល ប៊ូ ផ្ទះលេខB156ផ្លូវលេខ៤០ស្ថិតនៅ ក្នុងភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។ការសម្រេចបិទផ្អាកការចេញ ចូលបណ្តោះ អាសន្នបានធ្វើឡើងនៅថ្ងៃទី៥មេសា២០២១នេះក្រោយពីគ្លីនិកព្យាបាលជំងឺទូទៅនិងកុមារ (វេជ្ជ.ប៉ុល ប៊ូ) មានបុរសជនជាតិខ្មែរឈ្មោះ សោម ឡូ អាយុ ៣៨ ឆ្នាំ មុខងារធ្វើជា អ្នក C (ពិនិត្យគុណភាព) នៅខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ ហើយបច្ចុប្បន្នឈ្មោះ សោម ឡូ បានមករស់នៅ ផ្ទះ របស់គាត់ ស្ថិតនៅភូមិម៉ុងបារាំង សង្កាត់ប្ដេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងដើម្បីការពារ ទប់ស្កាត់ ការរីករាលដាលជម្ងឺកូវិដ១៩នៅក្នុងសហគមន៍ ។កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅបុរស ខាងលើមានអការៈក្តៅខ្លួនលើស ៣៨ អង្សារសេ ដែលធ្វើអោយពិបាកដកដង្ហើមហើយក្រុមគ្រូពេទ្យ បានដាក់គាត់ឱ្យព្យាបាលនៅដាច់ដោយឡែកផ្នែកអគារជំងឺឆ្លង។ បន្ទាប់ពីមានការណែនាំរបស់ ក្រុមគ្រូពេទ្យជំនាញឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន ១៤ថ្ងៃ ប៉ុន្តែលុះដល់ម៉ោង ៧ យប់ ថ្ងៃ ខែ  ដដែលគាត់ ក៏ បានជិះម៉ូតូកង់បីរបស់ឈ្មោះ ពិន ប៉ូ មកពិនិត្យសុខភាពនៅគ្លីនិក វេជ្ជ. ប៉ុល ប៊ូ ហើយបានដាក់សេរ៉ូមនិងថ្នាំ មួយចំនួនលេបនៅផ្ទះ។លុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បុរសនោះបានទៅពិនិត្យនៅគ្លីនិកខាងលើម្តងទៀត ដោយបានដាក់សេរ៉ូម និងប្រើប្រាស់ថ្នាំលេបដដែល លុះដល់វេលម៉ោ ១១និង០០នាទីព្រឹក បុរសនោះបានចូល មកសំរាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំងម្តងទៀត ដោយមានអាការៈកាន់តែធ្ងន់ធ្ងរ។ ក្រោយពីយកសំណាកលើកទី២ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះបុរស់(ឈ្មោះសោម ឡូ) ត្រូវបានគ្រូពេទ្យយក សំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ នឹងបាន រកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី០៤ ខែមេសា២០២១នេះ ។ ក្នុងព្រឹត្តិការណ៍នេះក៏មានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលសរុប២៤ នាក់ ស្រី១៤នាក់ គឺ គ្លីនិក វេជ្ជ.ប៉ុល ប៊ូ ចំនួន ០៧នាក់ ស្រី ០៣នាក់ ម្ចាស់ម៉ូតូកង់បី ឈ្មោះ ពិន ប៉ូ អ្នកពាក់ព័ន្ធជាមួយ ឈ្មោះ សោម ឡូ ប្រពន្ធរបស់គាត់ឈ្មោះពិន វ៉ាន សរុបចំនួន ១៧ នាក់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតផងដែរ ។ ដោយឃើញសភាពបែបនេះរដ្ឋបាលក្រុងបានសូមធ្វើការអំពាវនាវដល់បងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលទាំងអស់ មេត្តាប្រញាប់រួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅធ្វើ តេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត កំពង់ឆ្នាំងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ លោកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *