ខេត្តស្វាយរៀង៖យ៉ាងណាស់មនុស្ស២នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦:៤៥នាទី ថ្ងៃទី៥ខែមេសាឆ្នាំ២០២១នេះនៅលើផ្លូវជាតិលេខ១ គីឡូម៉ែត្រ ១៤១/១៤២ស្ថិតក្នុងភូមិ ក្បាលថ្នល់ ឃុំ កណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកViston ពណ៌ ខៀវ គ្មានផ្លាកលេខ ធ្វើដំណើរទិសដៅពីកើតទៅលិចបើកបរដោយឈ្មោះ ជា រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង គ្មានមួកសុវត្ថិភាព របួសធ្ងន់ (ម៉ូតូខូចខាតធ្ងន់)។ ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿងទៀតម៉ាក winner ពណ៌ក្រហមពាក់ផ្លាកលេខ គ្មាន ចំពីមុខ ក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើត បើកបរដោយឈ្មោះ ម៉ៅ ចិន ភេទប្រុសអាយុ18ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀង គ្មានមួកសុវត្ថិភាព របួសធ្ងន់(ម៉ូតូខូចខាតធ្ងន់) អ្នករួមដំណើរ ឈ្មោះ រុំ ភេទប្រុសអាយុ18ឆ្នាំ របួសស្រាល។ ករណីនេះអ្នករបួសបានយកទៅសំរាកព្យាបាលនៅ មន្ទីពេទ្យ បង្អែកស្រុកស្វាយទាប ចំពោះមធ្យោបាយទាំងពីរយកមករក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកស្វាយទាប មូលហេតុ:អ្នកបើកបរម៉ូតូម៉ាកWinner មិនប្រកាន់ស្តាំ៕