ខេត្តស្វាយរៀង៖យ៉ាងណាស់បុរស២នាក់បានរងរបួសធ្ងន់និងស្រាលខណៈជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង19:05នាទីយប់ថ្ងៃទី4ខែមេសាឆ្នាំ2021នៅលើផ្លូវលំស្ថិតក្នុងភូមិ ថ្លុកព្រីង ឃុំ ពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតមានម៉ូតូមួយគ្រឿងម៉ាក សង់ ស៊េរីឆ្នាំ2008 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1A. 1776ធ្វើដំណើរពីជើងទៅត្បូងបើកបរដោយឈ្មោះ ជា អាន ភេទប្រុស អាយុ56ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង គ្មានមួកសុវត្ថិភាព របួសស្រាល (ម៉ូតូខូចខាតស្រាល)។
ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក wave ពណ៌ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1l.7045 បើកបរដោយឈ្មោះ អ៊ូ ណាវី ភេទស្រីអាយុ17ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ថ្លុកព្រីង ឃុំ ពពែត ស្រុក ស្វាយទាប ខេត្តស្វាយរៀង ធ្វើដំណើរពីទិសដៅពីត្បូងទៅជើងបញ្ច្រាស់ទិសដៅគ្នា ហើយបានបុកជាមួយម៉ូតូអាសង់ខាងលើ បណ្ដាលអោយដួលរងរបួសទាំង២នាក់តែម្ដង។
បច្ចុប្បន្ន អ្នករបួសបានយកទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ចំពោះមធ្យោបាយទាំងពីរយកមករក្សាទុកនៅផ្ទះលោកមេភូមិថ្លុកព្រីង។មូលហេតុ:អ្នកបើកបរម៉ូតូម៉ាកសង់បើកបរក្នុងស្ថានភាពស្រវឹង។ដោយ សាយ ហ្គន