អ្នកដំណាងរាស្ត្រខេត្តកំពង់ឆ្នាំងលោកជំទាវ កែ ច័ន្ទមុនី និង លោកជំទាវ ដោក សុទ្ធា បានចុះសាកសួរ សុខទុក្ខក្រុមគ្រូពេទ្យប្រចាំការនិងចាក់វ៉ាក់សាំងបង្ការការការពារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាព ឃុំពង្រ ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖លោកជំទាវកែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពង្រ និង លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា រួមដំណើរដោយលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក និងលោក យង់ សៅវុឌ្ឍី អភិបាលស្រុក និងក្រុមការងារស្រុក និងឃុំ បានអញ្ជើញចុះសាកសួរសុខទុក្ខ ក្រុមគ្រូពេទ្យប្រចាំការ និង ចាក់វ៉ាក់សាំងបង្ការការ ការពារកូវីដ១៩ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុខភាពពង្រ ស្រុករលាប្អៀរធ្វើឡើងនៅព្រឹកថ្ងៃទី៤មេសា២០២១ ។

ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌល់ខេត្តកំពង់ឆ្នាំងបានថ្លែងនូវការកោត សរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុក្ខដាក់លះបង់កំលាំងកាយចិត្តដើម្បីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តកំពង់ឆ្នាំង ។

លោកជំទាវក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ និង អនុវត្តអោយបានម៉ឹងម៉ាត់តាម ការណែនាំរបស់ក្រសួងសុខាភិបាល ។

ក្នុងឱកាសនោះផងដែរលោកជំទាវ និងក្រុមការងារ បានប្រគល់ រួមមានៈទឹកបរិសុទ្ធ ទឹកផ្លែឈើ និងសម្ភារមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ផងដែរ ៕ដោយលោកស្រីសានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *