ខេត្តពោធិ៍សាត់៖មនុស្ស៣នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការរថយន្តធន់ធំបុកជាមួយគោយន្តកន្ត្រៃដឹកឈើពេលយប់អូសជាង២០០ម៉ែត្រ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រខាងលើនេះបានកើតឡើងវាងរថយន្តគ្មានស្លាកលេខ១គ្រឿងបាន បុកគោយន្តសណ្ដោងរ៉ឺម៉កដឹកឈើនៅពេលយប់បានកើតឡើងនៅវេលាម៉ោង៣ និង០៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០០.និង២០១ ដែលស្ថិតនៅក្នុងភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានលោកវរះសេនីយ៍ឯក នាងវុធ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក ស៊ិនធ័រ ពណ៌ស ឆ្នូតក្រហម គ្មានស្លាកលេខ បើកបរក្នុងដំណើរទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុបានជ្រុលចង្កូតទៅបុកគោកន្រ្ទៃ សណ្ដោងរុឺម៉កដឹកឈើអារពីក្រោយក្នុងដំណើរស្របទិសគ្នាអូសចម្ងាយប្រមាណ២០០ម៉ែត្រនិងបណ្តាលអោយធ្លាក់ចូលស្នាមភ្លោះទាំង២គ្រឿង បណ្ដាលឲ្យធ្លាក់ឈើរាយប៉ាយពេញផ្លូវ និងបង្ករងរបួសអ្នកបើកបរគោយន្ដកន្រ្តៃ និងអ្នករួមដំណើរ៣នាក់ ចំណែកអ្នកបើកបររថយន្តកនរោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់ទាំងយប់ ។
អធិការនគរបាលស្រុកបាកានបានអោយដឹងទៀតថាខាងអ្នកបើកបរគោយន្តកន្រ្តៃរងរបួសមាន១ឈ្មោះ ប៉ិន សិទ្ធថៃ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរ២នាក់ទៀតឈ្មោះ ប៉ិន ពិសី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និងទី-២ ឈ្មោះ បូ ចិត្រា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង២នាក់ រស់នៅភូមិដំបូក១០០ ឃុំត្នោតជុំជាមួយគ្នា ។
អធិការនគបាលស្រុកបានបញ្ជាក់អោយដឹងបន្តទៀតថា ភា្លមៗនោះជនរងគ្រោះក៍ត្រូវបានសមត្ថកិច្ច បញ្ជូនទៅព្យាបាល នៅគ្លីនិចឯនជន(សៅ ហ៊ួរ)នៅក្បែរនោះ ។
បច្ចុប្បន្ន វត្ថុតាងរថយន្ត និងគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងជង រង់ចាំធ្វើការដោះស្រាយគ្នាតាមនិតិវិធីផងដែរ ៕ ដោយលោកស្រីសានផល្លា