ខេត្តស្វាយរៀង៖នៅល្ងាច ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ស្វាយរៀង និងជាអនុប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ខេត្ត បាននាំយកនូវសម្ភារដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានជម្ងឺកូវីដ-១៩ កំពង់សម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ និង មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។សម្ភារដែលចែកជូនរួមមាន: ម៉ាស់ ១កញ្ចប់ ថ្នាំវីតាមីនសេ ១ប្រអប់ ថ្នាំដុសធ្មេញ ១ប្រអប់ ច្រាសដុសធ្មេញ ១ដើម សាប៊ូដុសខ្លួន ១ប្រអប់ ជែលសម្អាតដៃ ១ដប សាប៊ូ ១ដប។ ឯកឧត្តម តូច ប៉ូលីវ៉ា បានក៏ផ្តាំផ្ញើរអោយបងប្អូនព្យាយាមហាត់ប្រាណ ហូបចុកអោយបានគ្រប់គ្រាន់ លេបថ្នាំអោយទៀងពេល និង បានជូនពរអោយឆាប់បានជាសះស្បើយឡើងវិញ៕