លោកជំទាវអភិបាលខេត្តប៉ៃលិន និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំង ខេត្ត គោរពជូនពរសម្តេចតេជោនាឱកាសចម្រើនជន្មាយុគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំ

ខេត្តប៉ៃលិន ៖ នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រ ជាពលរដ្ឋទូទាំងខេត្តប៉ៃលិន សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និង ប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

សារជូនពរសម្តេចនៅលើលិខិតបានបន្តទៀតថា ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាគោរព ស្រឡាញ់ និង ដឹងគុណប្រកបដោយ កតញ្ញុតាធម៌ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំមាតុភូមិ និង ប្រជាជនកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ និង ភាពចម្រើនរុងរឿង ។ លិខិតដដែលបញ្ជាក់ថា ជាថ្មីម្តងទៀត នៃឱកាសនេះ យើងខ្ញុំសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និង ចៅៗ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ: អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *